កញ្ញា ព្រឿង សិរី​លក្ខណ៍ ត្រូវបាន​ម្តាយ​តាម​គ្រប់​ជំហាន​

​រាជធានី​ភ្នំពេញ​៖ តារា​បង្ហាញ​ម៉ូត និង​សម្តែង កញ្ញា ព្រឿង សិរី​លក្ខណ៍ ដែល​ទៅណា​មក​ណា​ក្នុង​ដំណើរ​អាជីព​សិល្បៈ​នោះ នាង​ត្រូវ​ម្តាយ​តាម​ឃ្វាល​គ្រប់ពេល គ្រប់​ជំហាន ដែល​មិត្តភក្តិ​របស់​នាង​លួច​និយាយថា នាង​មិន​ខុសពី សារាយ លក្ខណា ដែល​ត្រូវ​ម្តាយ​តាម​ឃ្វាល​ជាប់​គ្រប់​ជំហាន​នោះដែរ មុន​នាង​រៀបការ​ប្តី​។​