ប្តឹង​ចាប់​ប្រុស​ព្រាន ពីបទ​បោក​យក​ខ្លួនប្រាណ និង ប្រា​ក់ជាង ១០០០ ដុល្លារ​

Doliprane TVC

​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុស្ដិ៍​ចោមចៅ​ឃាត់ខ្លួន​បាន កាលពី​ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៦ បន្ទាប់ពី​នាង​កម្ម​ការិនី​រោងចក្រ​កាត់ដេរ​ម្នាក់​ប្ដឹង ដោយបាន​ចោទប្រកាន់ថា​បាន ចាញ់បោក​បុរស​ម្នាក់​នោះ បណ្ដាល​ឲ្យ ខាតបង់​ទាំង​ខ្លួនប្រាណ ចិត្ត​ស្មោះត្រង់ និង ទ្រព្យសម្បត្តិ របស់​នាង​ថែមទៀត ។ ដោយ​បុរស​ជា​ប្រុស​ព្រាន​អប្រិយបាន​ទូរស័ព្ទ​ច្រឡំ​លេខ ហើយ​បាន តាម​សុំ​ស្រលាញ់​រូបនាង ជាច្រើន​ថ្ងៃ​រហូត​សុំ​ស្គាល់​ផ្ទះសម្បែង និង ឪពុកម្ដាយ​នាង ហើយ​បន្ទាប់មក​បាន សន្យា​ចូល​ស្ដីដណ្ដឹង​រូបនាង រៀបការ​ជា​ប្ដី​ប្រពន្ធ​នៅ​ថ្ងៃទី ៤ ខែមករា ឆ្នាំ ២០១៦ មកម្ល៉េះ ប៉ុន្តែ​ពេល​នាង​សុំ​ស្គាល់​ផ្ទះសម្បែង និង​ឪពុកម្ដាយ បុរស​នោះបាន​បដិសេធ​ន៏​មិន​ឲ្យ​ស្គាល់​ឡើយ ។

ប្តឹង​ចាប់​ប្រុស​ព្រាន ពីបទ​បោក​យក​ខ្លួនប្រាណ និង ប្រា​ក់ជាង ១០០០ ដុល្លារ​

ដោយឡែក​នាង​មិនបាន​សង្ស័យ​ទៅលើ​បុរស​នោះទេ ព្រោះ​មើលឃើញ​គួរ​ឲ្យ​ទុកចិត្ត​ដែរ ហើយ​នាង​បានដាក់​ចិត្ត​ស្រឡាញ់​បុរស​នោះ​វិញ មិនតែប៉ុណ្ណោះ​នាង​បានប្រគល់​ចិត្ត​ស្មោះ និង ខ្លួនប្រាណ​ឲ្យ​ទៅ​បុរស​នោះ ដោយ​គ្មាន​ការសោកស្ដាយ​ព្រោះ​នឹក​ឃើញថា មុន និង ក្រោយ​គង់តែ​ជា​ប្ដី​ន្រ​ពន្ធ និង គ្នា​ទៅហើយ ជាងនេះទៅទៀត​បុរស​នោះបាន លួងលោម​ខ្ចីលុយ​ជិត ១ ពាន់​ដុល្លារ​ពី​រូបនាង​ថែមទៀត ។ ក្រោយពី​ទទួល បាន​អ្វីៗ​ពី​រូបនាង​ហើយ ជន​នោះបាន​គេចខ្លួនបាត់ និង បាន​បិទ​ទូរស័ព្ទ មិនអាច​ខ​ល​ចូល​ទៀតឡើយ ទើប​ពេលនេះ​នាង​បានដាក់​ពាក្យបណ្ដឹង​ឲ្យ​ប៉ូលិស​ឃាត់ខ្លួន​ជន​នោះ​ទៅធ្វើ​ការសួរនាំ​តែម្ដង ។ ក្រោយមក​ទើប​ដឹងថា មាន​ស្រីៗ​ជាច្រើន​បាន​ចាញ់បោក​ជន​នោះ អស់​ព្រហ្មចារី​យ៏ និង លុយកាក់ ដោយ​ជន​នោះ​មាន​ជំនាញ​ខាង​បោក​ស្រីៗ​បែបនេះ ។

ប្តឹង​ចាប់​ប្រុស​ព្រាន ពីបទ​បោក​យក​ខ្លួនប្រាណ និង ប្រា​ក់ជាង ១០០០ ដុល្លារ​

ស្ត្រី​ម្នាក់​នោះ ឈ្មោះ សុខ ណាវី អាយុ ២៩ ឆ្នាំ​មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់នៅ​ផ្ទះជួល ភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​មាន​ស្រុកកំណើត​នៅ​ក្នង​ភូមិ ២ ឃុំ​សណ្តោស ស្រុក​លើកដែក ខេត្តកណ្តាល ។ ដោយឡែក​បុរស​ជាប់ចោទ​ខាងលើ​នោះ ឈ្មោះ ខាំ សំណាង អាយុ ២៧ ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ព្រៃ​ព្រីង​ជើង​នោះដែរ និង មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​ស្រី​គ្រង​រាជ ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ ។ ពេលនេះ​ប៉ូលិស​កំពុង​កសាង​សំណុំរឿង ដើម្បី​ចា​ត​ការ​តាមផ្លូវ​ច្បាប់​ហើយ ៕ TV5

ប្តឹង​ចាប់​ប្រុស​ព្រាន ពីបទ​បោក​យក​ខ្លួនប្រាណ និង ប្រា​ក់ជាង ១០០០ ដុល្លារ​