Klopp ចេញ​មុខ​ការពារ Mignolet ទៀតហើយ

Klopp ចេញ​មុខ​ការពារ Mignolet ទៀតហើយ

អ្នកចាត់ការ​ក្រុម​ Liverpool លោក Jurgen Klopp បាន​ចេញ​មុខ​ការពារ​អ្នក​ចាំ​ទី​ Simon Mignolet ជា​ថ្មី​ម្ដង​ទៀត ក្រោយ​ការ​ប្រកួត​ស្មើគ្នា ៣-៣ ទល់​នឹង​កាំភ្លើង​ធំ Arsenal។

 

Klopp ចេញ​មុខ​ការពារ Mignolet ទៀតហើយ

 

ការ​ការពារ​របស់ Klopp ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ចាំ​ទី​វ័យ​២៧​ឆ្នាំ​ ធ្វើ​ឲ្យ​របូត​គ្រាប់​បាល់​រហូត​៣គ្រាប់ ​មិន​អាច​ជួយក្រុម​ឲ្យ​ឈ្នះ Arsenal នៅ​ទឹកដី​ខ្លួន​ឯង​បាន។ “គ្រាប់​បាល់​ទី​២​របស់​ Olivier Giroud អ្នក​ចាំ​ទី​របស់​យើងគឺ​ត្រូវ​ការ​ជួយ​សហការ​ពីកីឡាករ​ទាំងអស់ ​ក្រុម​ទាំង​មូល​គួរ​តែ​ការពារ​ឲ្យ​ប្រសើរ​ជាង​នេះ”។ គ្រូ​បង្វឹក​សញ្ជាតិ អាល្លឺម៉ង់​ប្រាប់​ដូច្នេះ។

 

Liverpool ត្រូវ​អ្នកគាំទ្រ​រិះគន់​ថា​មាន​ភាព​ទន់ខ្សោយ​ក្នុង​ការ​សង្គ្រោះ​បាល់ ​ទាំង Adam Bogdan និង Mignolet។ បញ្ហា​នេះ​ធ្វើ​ឲ្យ​លោក Klopp កោះ​ហៅ​អ្នក​ចាំ​ទី​វ័យ​ក្មេង​សញ្ជាតិ​វែល Danny Ward ដែល​ត្រូវក្រុម Aberdeen ខ្ចី​ជើង ឲ្យ​ត្រលប់​មក​កាន់ Anfield វិញ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្រុម​ជើងឯក​ក្របខ័ណ្ឌ​កំពូលអង់គ្លេស​ ១៨​សម័យ​កាល ត្រៀម​បន្ត​កុងត្រា​ថ្មី​ដល់ Mignolet ចំនួន​៥ឆ្នាំ​ទៀត៕

 

ចុចអាន៖ អ្នកចាំទី​​ Liverpool​ បិទ​ Clean Sheets ច្រើន​ជាង​គេ​បំផុត​​​នៅ​ EPL ឆ្នាំ​២០១៥

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ bbc