ប្រាក់ សុវណ្ណារ៉ា ព្យាករ​​​ប្រកួត​មិត្តភាព​​​ស្អែក​មាន​គ្រាប់​បាល់​ប្រហាក់​ប្រហែល​គ្នា

ប្រាក់ សុវណ្ណារ៉ា ព្យាករ​​​ប្រកួត​មិត្តភាព​​​ស្អែក​មាន​គ្រាប់​បាល់​ប្រហាក់​ប្រហែល​គ្នា

​លោក​ ប្រាក់ សុវណ្ណដារ៉ា គ្រួ​បង្វឹក​ក្រុម​បាល់​ទាត់ K-Cement Cambodian All Stars ​បាន​ព្យាករ​សម្រាប់​លទ្ធផល​​នៃ​ការ​ប្រកួត​មិត្ត​ភាព​ជា​មួយ​ក្រុម SCG Muangthong United ​ក្នុង​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​នា​ថ្ងៃ​ទី១៦ ខែ​មករា ឆ្នាំ​២១០៦​ ស្អែក​នេះ​ថា នឹង​មាន​គ្រាប់​​​បាល់​មិន​ចាញ់​គ្នា​​ច្រើន។

 

 ប្រាក់ សុវណ្ណារ៉ា ព្យាករ​​​ប្រកួត​មិត្តភាព​​​ស្អែក​មាន​គ្រាប់​បាល់​ប្រហាក់​ប្រហែល​គ្នាស៊ូ យ៉ាទី (ឆ្វេង) ប្រាក់​ សុវណ្ណារ៉ា (កណ្តាល) និង រិទ្ធី សំណាង (ស្តាំ)

 

​លោក ប្រាក់ សុវណ្ណារ៉ា បាន​ឲ្យ​ដឹង​ថា ​ក្រុម​ជើង​ឯក​រង​នៃ​លីគ​កំពូល​របស់​ថៃ​មួយ​នេះ​មាន​កម្រិត​គុណភាព​ខ្ពស់​ទាំង​ប្រយុទ្ធ​ បម្រើ និង​ការពារ។ ស្រប​ពេល​ក្រុម​របស់​លោក​ក៏​មាន​កម្រិត​គុណភាព​កីឡាករ​ល្អ​ៗ ដែល​ចម្រាញ់​ចេញ​ពី​ក្លឹប​នៃ​លីគ​​កំពូល​កម្ពុជា​ ហេតុ​នេះ​លោក​ជឿ​ថា ក្រុម​ទាំង​ពីរ​​ពិត​ជា​ល្អ​មើល និង​មាន​គ្រាប់​បាល់​មិន​ចាញ់​គ្នា​ច្រើន​គ្រាប់​ឡើយ។

 

គ្រួ​​បង្គោល​ក្រុម​​​បឹង​កេត​អង្គរ​រូប​នេះ​​​បន្ត​ថា ​លោក​​រំពឹង​​ទៅ​លើ​​កីឡាករ​ដែល​មាន​កម្រិត​​បច្ចេកទេស​ខ្ពស់​​ដូច​ជា​ ចាន់ វឌ្ឍនាកា និង​ Booysen Shane ​​មិន​ពិបាក​​ដាក់​ឲ្យ​លេង​លើ​ទីលាន​​ជាមួយ​គ្នា​ឡើយ ទោះ​បី​​ហ្វឹកហាត់​រយៈ​ពេល​​​ខ្លី​ក៏​ដោយ។ ​​​លោក​នឹង​ប្រឹង​ប្រែង​រៀប​ចំ​ទម្រង់​លេង​​ឲ្យ​បាន​ល្អ​ ដើម្បី​ឲ្យ​ការ​​ប្រកួត​កាន់​តែ​ពិសេស​សម្រាប់​អ្នក​គាំទ្រ។

 

ក្រុម K-Cement Cambodian All Stars បាន​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ កាល​ពី​ថ្ងៃ​ទី១១ ខែ​មករា ឆ្នាំ​២០១៦ នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​