នាយករដ្ឋមន្ត្រី​ចិន​ បន្ត​ពង្រឹង​យុទ្ធនា​ការប្រឆាំង ​អំពើពុករលួយក្នុង​ឆ្នាំ ​២០១៦

Doliprane TVC

​ប្រធានាធិបតី​ចិន Xi Jingping បាន​និយាយថា យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​ក្នុង​រយៈពេល​ជាង ២​ឆ្នាំ មកនេះ ទទួលបាន​លទ្ធផល​ល្អ ហើយ​គណកម្មការ​បក្ស​កំ​មុយនី​ស​កណ្តាល​ក៏​កំពុង​ប្តេជ្ញា​ក្នុងការ​បន្ត ពង្រឹង​ប្រឆាំង​អំពើពុករលួយ​នេះ​ជា​បន្តទៀត​ក្នុង​ឆ្នាំ ២០១៦​។​ លោក Xi បាន​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​មួយ ជាមួយ​ក្រុម​ឃ្លាំមើល​ប្រឆាំង​អំពើពុករលួយ​ថ្មីៗ​នេះ​ថា សមាជិក​បក្ស​ទាំងអស់ គួរតែមាន​ជំនឿ​ចិត្ត​ទៅលើ​គណកម្មការ​កណ្តាល​នៃ គណបក្ស​កំ​មុយ​នី​ស​ចិន ក្នុង​ការងារ​នេះ​។

នេះ​បើ​យោងតាម​ព​ត័​មាន Xinhua ចុះផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។​ លោក Xi បន្តទៀតថា កិច្ចខិតខំ​បន្ត​ប្រឆាំង​អំពើពុករលួយ មិនគួរ​នឹង​បន្ធូរបន្ថយ​នោះទេ ក្នុង​ឆ្នាំ ២០១៦​។ គួរ​រំលឹក​ដែរ​ថា មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល គណបក្ស ទាហាន និង​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ​មួយ ចំនួន ត្រូវបាន​ទទួល​ការ​បោសសំអាត និង​ចាត់​វិធានការណ៍​តាមផ្លូវ​ច្បាប់​ខ្លះ​កន្លងមកហើយ ក្នុង​យុទ្ធនា​ការប្រឆាំង​អំពើពុករលួយ​កាលពី​៣​ឆ្នាំមុន ចាប់តាំងពី​លោក Xi ឡើងកាន់ដំណែង​។​

​ទោះជា​យ៉ាងនេះ​ក្តី បើតាម​អ្នកវិភាគ​មួយចំនួន បានលើកឡើង​នូវ​ក្តីកង្វល់​ពី​ការបន្ត​យុទ្ធនាការ​ប្រឆាំង​អំពើ ពុករលួយ​នេះ ដែល​អាចជា​ផលប៉ះពាល់​មួយ​ដល់​កំណើន​វិនិយោគ​នៅក្នុង​ប្រទេស​ចិន​កាលពី​ប៉ុន្នា​ន​ឆ្នាំ ចុងក្រោយ​នេះ ពីព្រោះ​មន្ត្រី​ចិន​មួយចំនួន មានការ​ភ័យខ្លាច​ក្នុងការ​អនុម័ត​យល់ព្រម​លើ​គំរោង​វិនិយោគទុន ផ្សេងៗ ដោយ​ខ្លាច​ជាប់​ពីបទ​ស៊ីសំណូក​។ (Reporting By Nathaniel Taplin; Editing by Michael Perry) សុផល