បឋមសិក្សា ៣ខ្នង នៅតំបន់អារ៉ែង សាងសង់រួចរាល់ជាស្ថាពរ ១ខ្នងទៀត សម្រេចបាន ៤០ភាគរយ

កោះកុង៖ គិតត្រឹមល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ នេះ សាលាបឋមសិក្សា ៣ខ្នង នៅតំបន់អារ៉ែង បានសាងសង់រួចរាល់ជាស្ថាពរ ដើម្បីស្វាគន៍ដល់ក្មេងៗ សិស្សានុសិស្ស ក្នុងតំបន់អារ៉ែងចូលរៀនសូត្រ ដោយឡែក ១ខ្នង ទៀត កំពុងសាងសង់ បាន៤០ភាគរយហើយ គម្រោងនិងត្រូវបញ្ចប់នៅចុងខែមករា ឬដើមខែកុម្ភៈ ឆ្នាំ២០១៦នេះ។

បឋមសិក្សា ៣ខ្នង ដែលបានបញ្ចប់គម្រោងសាងសង់ ជាស្ថាពរនេះ ទី១.សាលាបឋមសិក្សាជំនាប់ ស្ថិតនៅក្នុងភូមិជំនាប់ ឃុំជំនាប់ ទី២.សាលាបឋមសិក្សាប្រឡាយ ស្ថិតនៅក្នុងភូមិប្រឡាយ ឃុំប្រឡាយ និងទី៣.សាលាបឋមសិក្សាសំរោង ស្ថិតនៅក្នុងភូមិសំរោង ឃុំប្រឡាយ ដោយឡែក សាលាបឋមសិក្សាដែលកំពុងសាងសង់បាន៤០ភាគរយ នេះ គឺសាលាបឋមសិក្សាចំណារ ដែលស្ថិតនៅចុងភូមិចំណារ ឃុំប្រឡាយ។

២០១៥ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី២០១៦ ឯក្មេងៗនៅតំបន់អារ៉ែង ក៏បានផ្លាស់ប្តូរដែរ នោះគឺពួកគាត់បានផ្លាស់ប្តូរ ពីសាលាឈើ ចូលមកសិក្សានៅសាលាថ្ម ដ៏រឹងមំា ក្រោមកិច្ចខិតខំប្រឹងប្រែង មិនខ្លាចនឿយហត់ និងការលំបាកគ្រប់បែបយ៉ាង រយៈពេលប្រមាណ៧ ខែ ក្នុងការសាងសង់សាលាថ្មចំនួន ៤ខ្នង ជូនដល់អ្នកភូមិ រស់នៅក្នុងតំបន់អារ៉ែង ដើម្បីឲ្យក្មេងៗមានឱកាសសិក្សារៀនសូត្រ ដោយភាពសុខស្រួល ពីសំណាក់ចលនាយុវជនកម្ពុជា ក្រុម១៥៧។

ទីបំផុត ស្ថិតក្រោមស្មារតីដឹកនាំរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ស្ថាបនិកនៃចលនាយុវជនកម្ពុជា ក្រុម១៥៧ លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ រួមនិងលោក ទៀ សុខា ប្រធានសាខាខេត្តព្រះសីហនុ លោក ស្រេង ហុង ប្រធានសាខាខេត្តកោះកុង បានដឹកនាំក្រុមការងារ ពុះពាររយៈពេល៧ខែ កន្លងមកនេះ ទីបំផុតសាលាបឋមសិក្សាចំនួន ៣ខ្នង ត្រូវបានបញ្ចប់គម្រោងនៃការសាងសង់ជាស្ថាពរ ដោយឡែក ១ខ្នងទៀត និងត្រូវបញ្ចប់គម្រោង ក្នុងពេលឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា ចំពោះគម្រោង នៃការសាងសង់ សាលាបឋមសិក្សា ៤ខ្នង នៅក្នុងតំបន់អារ៉ែងនេះ ៣ខ្នង ត្រូវបានផ្តល់ជូន តាមរយៈចលនាយុវជនកម្ពុជា ក្រុម ១៥៧ ក្រោមការដឹកនាំ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាស្ថាបនិក និងក្រោមការ ដឹកនាំផ្ទាល់របស់លោក ម៉ឹង ពន្លក ដែលជា ប្រធាននៃចលនានេះ។ ដោយ ឡែកការសាងសង់ សាលាបឋមសិក្សា ១ខ្នង ទៀត ទទួលបានតាមរយៈ បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់ទីក្រុងឡុងប៊ិច និងទីក្រុងឡូសអាន់ជេឡែស រដ្ឋកាលីហ្វូញ៉ា សហរដ្ឋអាម៉េរិក បន្ទាប់ពីបងប្អូនពលរដ្ឋខ្មែរទំាងនោះ បានមើលឃើញពីសកម្មភាព មនុស្សធម៌របស់ សមាជិកចលនាយុវជនកម្ពុជា ក្រុម១៥៧ ដែលបាន ខិតខំជួយប្រជាពលរដ្ឋ ដែលជួបការខ្វះខាត ប្រជាពលរដ្ឋជួបបញ្ហាផ្សេងៗ នៅក្នុងសង្គម។ ស្តែងតាមរយៈនេះហើយ ក្នុងដំណើរទស្សនៈកិច្ចក្រៅផ្លូវការរបស់លោក ម៉ឹង ពន្លក និងក្រុមការងារ ទៅកាន់សហរដ្ឋអាម៉េរិក កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅនេះ បងប្អូនពលរដ្ឋខ្មែរទំាងនោះ បានស្នើលោក ម៉ឹង ពន្លក សុំចូលរួមចំណែក ជួយឧត្ថម្ភក្នុងការសាងសង់ សាលារៀន ១ខ្នង នៅក្នុងតំបន់អារ៉ែង ដើម្បីជួយដល់ក្មេងៗ នៅក្នុងតំបន់ដាច់ ស្រយាលមួយនេះ ឲ្យទទួលបានការអប់រំល្អ ទទួលបានសាលារៀនល្អ និងជួយសម្រួល ដល់ការសិក្សា របស់ក្មេងៗទំាងនោះផងដែរ។

សាលាបឋមសិក្សា ៤ខ្នង ក្នុងតំបន់អារ៉ែងនេះ គឺជាក្តីជាសង្ឃឹមថ្មី ក៏ជាការបោះជំហានទៅមុខ ថែមមួយកម្រិតទៀតផងដែរ សម្រាប់វិស័យអប់រំក្នុងតំបន់ដាច់ស្រយាលមួយនេះ។ សាលាបឋមសិក្សា៤ខ្នង ដែលសមាជិកចលនាយុវជនកម្ពុជា ក្រុម១៥៧ បាននិងកំពុងខិតខំពុះពារក្នុងការសាងសង់នេះ គឺស្ថិតនៅក្នុងភូមិជំនាប់ ឃុំជំនាប់ ភូមិប្រឡាយ ភូមិចំណារ និងភូមិសំរោង ក្នុងឃុំប្រឡាយ៕

បឋមសិក្សា ៣ខ្នង នៅតំបន់អារ៉ែង សាងសង់រួចរាល់ជាស្ថាពរ ១ខ្នងទៀត សម្រេចបាន ៤០ភាគរយ

បឋមសិក្សា ៣ខ្នង នៅតំបន់អារ៉ែង សាងសង់រួចរាល់ជាស្ថាពរ ១ខ្នងទៀត សម្រេចបាន ៤០ភាគរយ

បឋមសិក្សា ៣ខ្នង នៅតំបន់អារ៉ែង សាងសង់រួចរាល់ជាស្ថាពរ ១ខ្នងទៀត សម្រេចបាន ៤០ភាគរយ

សាលាបឋមសិក្សា សំរោង ស្ថិតក្នុងភូមិសំរោង ឃុំប្រឡាយ

បឋមសិក្សា ៣ខ្នង នៅតំបន់អារ៉ែង សាងសង់រួចរាល់ជាស្ថាពរ ១ខ្នងទៀត សម្រេចបាន ៤០ភាគរយ

បឋមសិក្សា ៣ខ្នង នៅតំបន់អារ៉ែង សាងសង់រួចរាល់ជាស្ថាពរ ១ខ្នងទៀត សម្រេចបាន ៤០ភាគរយ

បឋមសិក្សា ៣ខ្នង នៅតំបន់អារ៉ែង សាងសង់រួចរាល់ជាស្ថាពរ ១ខ្នងទៀត សម្រេចបាន ៤០ភាគរយ

បឋមសិក្សា ៣ខ្នង នៅតំបន់អារ៉ែង សាងសង់រួចរាល់ជាស្ថាពរ ១ខ្នងទៀត សម្រេចបាន ៤០ភាគរយ

សាលាបឋមសិក្សាជំនាប់ ក្នុងភូមិជំនាប់ ឃុំជំនាប់

បឋមសិក្សា ៣ខ្នង នៅតំបន់អារ៉ែង សាងសង់រួចរាល់ជាស្ថាពរ ១ខ្នងទៀត សម្រេចបាន ៤០ភាគរយ

សាលាបឋមសិក្សាប្រឡាយ ស្ថិតនៅក្នុងភូមិប្រឡាយ ឃុំប្រឡាយ

បឋមសិក្សា ៣ខ្នង នៅតំបន់អារ៉ែង សាងសង់រួចរាល់ជាស្ថាពរ ១ខ្នងទៀត សម្រេចបាន ៤០ភាគរយ

សាលាបឋមសិក្សាសំរោង រូបភាពដើមខែមករា ឆ្នាំ២០១៦

បឋមសិក្សា ៣ខ្នង នៅតំបន់អារ៉ែង សាងសង់រួចរាល់ជាស្ថាពរ ១ខ្នងទៀត សម្រេចបាន ៤០ភាគរយ

សាលាបឋមសិក្សាចំណារ រូបដើមខែមករា ឆ្នាំ២០១៦