សម្តេចតេជោ ក្រើនរំលឹកដល់មន្ត្រី ថ្នាក់ដឹកនាំខេត្ត និងស្រុក ឧស្សាហ៍អាន កាសែតផង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា នៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ បានក្រើនរំលឹកទៅដល់មន្ត្រីថ្នាក់ដឹកនាំខេត្ត និងស្រុកទាំងអស់ត្រូវឧស្សាហ៍អានកាសែតផង នេះបើយោងតាមរដ្ឋមន្ត្រីក្រសួង ព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្ហោះនៅលើបណ្តាញទំនាក់ទំនង (Facebook) របស់លោកផ្ទាល់។

 សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា មន្ត្រីដឹកនាំខេត្ត និងស្រុកឧស្សាហ៍អានកាសែតផង ដើម្បីក្តាប់បានសភាពការណ៍ក្នុងមូលដ្ឋានខ្លួន៕

សម្តេចតេជោ ក្រើនរំលឹកដល់មន្ត្រី ថ្នាក់ដឹកនាំខេត្ត និងស្រុក ឧស្សាហ៍អាន កាសែតផង