សម្តេចតេជោ ព្រមានដកដំណែង លោក ប្រាជ្ញ ច័ន្ទ បើទប់ស្កាត់បទល្មើស រត់ពន្ធឈើទៅ វៀតណាមមិនបាន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានព្រមានដកដំណែង អភិបាលខេត្តត្បូងឃ្មុំ លោក ប្រាជ្ញ ចន្ទ បើទប់ស្កាត់បទល្មើស រត់ពន្ធឈើទៅប្រទេស វៀតណាមមិនបាន។

 យោងតាមបណ្តាញសង្គម (Facebook) រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ថា នៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ “សម្តេចតេជោ បានបញ្ជាឲ្យបិទច្រក់រត់ពន្ធឈើ ទៅវៀតណាម ពិសេស លោកបានស្រង់សម្តីកាសែតដែលបានលើកឡើងថា ពីករណី លោក ឧកញ៉ា លឹម វណ្ណា ហៅ ខ្នា និងឧកញ៉ា ស៊ឹម សំអុល ដែលកាងដឹកឈើ។ ដោយលោកចេញបញ្ជាឲ្យឯកឧត្តម ប្រាជ្ញ ចន្ទ និងអភិបាលស្រុកមេមត់ ទទួលធ្វើឲ្យបាន បើមិនចង់អស់បុណ្យស័ក្តិ”៕

សម្តេចតេជោ ព្រមានដកដំណែង លោក ប្រាជ្ញ ច័ន្ទ បើទប់ស្កាត់បទល្មើស រត់ពន្ធឈើទៅ វៀតណាមមិនបាន

សម្តេចតេជោ ព្រមានដកដំណែង លោក ប្រាជ្ញ ច័ន្ទ បើទប់ស្កាត់បទល្មើស រត់ពន្ធឈើទៅ វៀតណាមមិនបាន