សម្តេចតេជោ បញ្ជាឲ្យបង្កើត គណៈកម្មការ បង្ក្រាបបទល្មើស រត់ពន្ធឈើទៅវៀតណាម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ បានសម្រេច បង្កើតគណៈកម្មការបង្ក្រាបបទ ល្មើសរត់ពន្ធឈើទៅប្រទេសវៀតណាម តបតាមសំណើ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

 ការសម្រេចរបស់មសម្តេចតេជោនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៥ មករា នេះយោងតាមបណ្តាញសង្គម (Facebook) រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ។

 ក្នុង Facebook លោករដ្ឋមន្ត្រី បានបញ្ជាក់ថា “គណៈកម្មការនេះ មានលោកឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន ហើយអគ្គស្នងការនគរបាលជាអនុប្រធាន គ្រប់អភិបាលខេត្តជាប់ព្រំដែន និងអភិបាលខេត្ត កំពង់ចាម។ សម្តេចប្រគល់ឧទ្ធម្ភាគចក្រ ២គ្រឿង សម្រាប់ព្រឹត្តិការណ៍”៕