គ.ជ.ប​បើក​កិច្ច​ប្រជុំ​ពិភាក្សា​ជ្រើសរើស​អគ្គលេខាធិការ​-អគ្គលេខាធិការ​រង​ថ្មី

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មករា នេះ បើក​កិច្ច​ប្រជុំ​ពិភាក្សា​ដើម្បី​សម្រេច​ជ្រើសរើស​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​ថ្មី។ កិច្ចពិភាក្សា​នេះ​ដឹក​នាំ​ដោយ​ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក និង​មាន​ការ​ចូល​រួម​ពី​សមាជិក គ.ជ.ប ទាំង ៩​នាក់។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា គ.ជ.ប បាន​ប្រកាស​បេក្ខជន​តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង ១៥​នាក់។ ក្នុង​នោះ​មាន​បេក្ខជន ៣​នាក់ សម្រាប់​ប្រកួត​ប្រជែង​យក​តំណែង​អគ្គលេខាធិការ គឺ​មាន​លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បច្ចុប្បន្ន និង​នាយក​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍ លោក​បណ្ឌិត ហេង មណីចិន្តា ព្រម​ទាំង​នាយក​អង្គការ​ខារ៉ាម​កម្ពុជា លោក យ៉ា ណាវុធ។ ចំណែក​បេក្ខជន ១២​នាក់​ទៀត សម្រាប់​ប្រកួត​យក​តំណែង​អគ្គលេខាធិការ​រង។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​សេចក្ដី​សម្រេច​នេះ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។