រថយន្ត​ក្រឡុក​ស៊ីម៉ង​តិ៍ បុក​ម៉ូតូ​បុរស​ម្នាក់​រងរបួស​ធ្ងន់​

ក្រចេះ: បុរស​ម្នាក់​បានរ​ងរ​បួស​បាក់ជើង​ស្តាំ ធ្ងន់​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​បង្កឡើង ដោយ​រថយន្តក្រឡុក​ស៊ីម៉ង​តិ៍ បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង កាលពី​វេលា​​រសៀល ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ​។​

​លោក​អនុសេនីយ៍ឯក នួន សារិន អធិការរង​នគរបាល​សណ្តាប់ធ្នាប់​ស្រុក​សំបូរបានអោយដឹងថា ជនរងគ្រោះ​មានឈ្មោះ​អៀម ឡក អាយុ​៤២​ឆ្នាំ​បាន​រង​​របួសធ្ងន់​បាក់ជើង​ស្តាំ ។  ចំណែកឯ​អ្នកបើករថយន្ត​បង្ក​បានគេច​ខ្លួន ក្រោយពី​កើតហេតុ​រួច​។​

​ក្រោយពី​កើតហេតុ​ជនរងគ្រោះ​ត្រូវ បាន​សមត្ថកិច្ច​បញ្ជូន ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យបង្អែក​ស្រុក​។ រីឯ​រថយន្ត​បង្ក និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សា​
ទុក ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ តាម​នីតិវិធី​៕

រថយន្ត​ក្រឡុក​ស៊ីម៉ង​តិ៍ បុក​ម៉ូតូ​បុរស​ម្នាក់​រងរបួស​ធ្ងន់​