ហេតុ​អ្វី​អ្នកខ្លះ​ឈឺក្បាល បន្ទាប់​ពី​រួមភេទ​ហើយ​?

ហេតុ​អ្វី​អ្នកខ្លះ​ឈឺក្បាល បន្ទាប់​ពី​រួមភេទ​ហើយ​?

ការឈឺ​ក្បាល​បន្ទាប់​ពី​រួមភេទ​ហើយ​នោះ​មិនសូវ​ជា​កើតមាន​នៅក្នុង​ចំណោម​មនុស្ស​យើង​ឡើយ​។ ប៉ុន្តែ​មនុស្ស​ប្រុស​មាន​បញ្ហា​នេះ​ដល់​ទៅ​បី​ដង​ប្រៀបធៀប​ជាមួយនឹង​មនុស្ស​ស្រី​។ តើ​គួរ​ភ័យ​ខ្លាច​ទេ​?

​ជាទូទៅ​ការឈឺ​ក្បាល​ក្រោម​ពី​ការឈាន​ដល់​ចំណុចកំពូល​នៃ​ការ​រួមភេទ​គឺ​មិនមែន​មាន​បញ្ហា​អ្វី​ធំដុំ​ទេ​។ វា​ច្រើនតែ​កើតមាន​នៅ​លើ​មនុស្ស​ប្រុស​ដែល​មាន​អាយុ​ចន្លោះ​ពី​២០​ទៅ​២៥​ឆ្នាំ​។ ការឈឺ​ក្បាល​បែបនេះ​មិន​ធ្ងន់ធ្ងរ​ទេ ហើយ​វា​អាច​នឹង​បាត់​ទៅ​វិញ​។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏ដោយ​ចុះ គេ​ចាំបាច់​ត្រូវ​ជួប​គ្រូពេទ្យ​ដើម្បី​ស្វែងរក​មូលហេតុ​ធ្ងន់ធ្ងរ​ដែល​អាច​នាំអោយ​មាន​ការឈឺ​ក្បាល​នេះ​។​

​បញ្ហា​ដែល​គ្រូពេទ្យ​ត្រូវ​ស្វែងរក​នោះ​មានដូចជា​ដុះ​សាច់​នៅក្នុង​ខួរក្បាល​ឬក៏​បញ្ហា​សរសៃឈាម​ជាដើម​៕​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។