តួអង្គ “Power Rangers” Ricardo ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ជា​ថ្មី​ ក្នុង​ករណី​មនុស្សឃាត​


តួអង្គ “Power Rangers” Ricardo ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ជា​ថ្មី​ ក្នុង​ករណី​មនុស្សឃាត​

អតីត​តួអង្គ​ក្នុង​រឿង “Power Rangers” ពណ៌​ក្រហម​ Ricardo Medina ត្រូវ​បាន​គេ​រាយការណ៍​​​ថា​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ម្ដង​ទៀត​​និង​ចោទប្រកាន់​ពី​បទ​មនុស្សឃាត ខណៈ​ដែល​ការ​ស៊ើបអង្កេត​ជុំវិញ​ការ​ស្លាប់​របស់​មិត្ត​រួម​បន្ទប់​របស់​តារា​រូប​នេះ​កំពុង​បន្ត​​នៅ​ឡើយ។

 

តួអង្គ “Power Rangers” Ricardo ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ជា​ថ្មី​ ក្នុង​ករណី​មនុស្សឃាត​

 

នៅ​ឆ្នាំ​២០១៥ ការិយាល័យ​​មន្ត្រី​ប៉ូលិស​តំបន់​ទីក្រុង Los Angeles មិន​អាច​​ចោទប្រកាន់​​តារា​វ័យ​៣៨​ឆ្នាំ​​ក្នុង​ករណី​ឃាតកម្ម​ខាង​លើ​និង​​បាន​ឲ្យ​អ្នក​ស៊ើបអង្កេត​ស្វែង​ព័ត៌មាន​បន្ថែម​លើ​រឿង​នេះ។ ប៉ុន្តែ​ពេល​នេះ​ TMZ បាន​រាយការណ៍​ថា Ricardo ត្រូវ​ចាប់​ខ្លួន​ជា​លើ​កទី​២​ ហើយ​អាច​ប្រឈម​ការ​ជាប់​គុក​២៦​ឆ្នាំ​ប្រសិន​បើ​រក​ឃើញ​កំហុស​ថា​លោក​សម្លាប់​មនុស្ស​មែន។

 

ដើម​ហេតុ​ដំបូង​​​ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា Ricardo បាន​ឈ្លោះ​គ្នា​ជាមួយ​​មិត្ត​ម្នាក់​ឈ្មោះ​ Joshua Sutter នៅ​ផ្ទះ​របស់​ពួក​គេ​នៅ​ទីក្រុង​ Palmdale ​រដ្ឋ California។ ពេល​នោះ Ricardo Medina បាន​ទៅ​បន្ទប់ដេក​ជាមួយ​មិត្ត​ស្រី​ហើយ​បិទ​ទ្វា។ ឃើញ​ដូច​នេះ Sutter បាន​សម្រុក​ចូល​បន្ទប់​នោះ​ដែរ ហើយ​ក្រោយ​មក​គេ​ក៏​បាន​ស្លាប់។ Ricardo បាន​ហៅ​ទូរសព្ទ​ទៅ​​៩១១ ពេល​ប៉ូលិស​មក​ដល់​ក៏​បាន​ចាប់​ខ្លួន​គេ​ដោយ​ចោទ​ថា Ricardo ជា​អ្នក​ចាក់​សម្លាប់​ Sutter ដោយ​ដាវ៕

 

តួអង្គ “Power Rangers” Ricardo ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ជា​ថ្មី​ ក្នុង​ករណី​មនុស្សឃាត​

 

តួអង្គ “Power Rangers” Ricardo ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ជា​ថ្មី​ ក្នុង​ករណី​មនុស្សឃាត​

 

 

ចុចអាន៖តួអង្គ​ក្នុង​រឿង​ “Harry Potter” ម្នាក់​បាត់បង់​ជីវិត​ដោយ​សារ​ជំងឺ​មហារីក

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ mirror