រាជរដ្ឋាភិបាល បង្កើត​គណៈកម្មការ​បង្ក្រាប​ការរត់ពន្ធ​ឈើ​ទៅ​វៀតណាម ដោយមាន​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ជា​ប្រធាន ដោយ​ប្រើ​ឧ​ទ្ធ​ម្ភា​ចក្រ​ពីរ​គ្រឿង សំរាប់​ប្រតិបត្តិការ​

ភ្នំពេញ: ​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៥ ខែមករា ឆ្នាំ​២០១៦ នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ប្រមុខ​រាជរដ្ឋាភិបាល បានសម្រេច​បង្កើត​គណៈ​កម្ម​ការបង្ក្រាប​កា​ររ​ត់​ពន្ធ​ឈើ ពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម ដោយមាន​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ជា​ប្រធាន​។ នេះ​បើតាម​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។​

​លោក ខៀវ កាញារីទ្ធ ដែល​កំពុង​ចូលរួម​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី បានលើកឡើង​ក្នុង​ហ្វេ​ស​ប៊ុ​កថា "​តាម​សំនើ​របស់​សម្តេច​ក្រឡាហោម ស ខេង សម្តេច​តេ​ជោ បាន​បង្កើត​គណៈកម្មកា​រ​បង្ក្រាប​ការរត់​ឈើ​ទៅ​វៀតណាម ដោយ ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ជា​ប្រធាន អគ្គ​ស្នងការរង​នគរបាល ជា​អនុប្រធាន គ្រប់​អភិបាលខេត្ត​ជាប់​ព្រំដែន និង​អភិបាល​ខេត្តកំពង់ចាម​។ សម្តេច​ប្រគល់​ឧ​ទ្ធ​ម្ភា​ចក្រ​ពីរ​គ្រឿង សំរាប់​ប្រតិបត្តិការ​"។

ជាមួយគ្នានោះ លោក ខៀវ កាញារីទ្ធ ក៏បានបន្ថែមថា សម្តេចតេជោ ចេញបញ្ជា​ឲ្យ​បិទច្រករត់ពន្ធឈើ ទៅវៀតណាម ពិសេសសម្តេចបានស្រង់សម្តីកាសែត ដែល​លើក​ឡើងពីករណីឧកញ៉ា លឹម វណ្ណា ហៅ ខ្នា និង ស៊ិម សំអុល ដែលកាងដឹកឈើ។ សម្តេច​​ហ៊ុនសែន ក៏បានចេញបញ្ជាឲ្យលោក ប្រាជ្ញ ច័ន្ទ អភិបាលខេត្តត្បូងឃ្មុំ និង​អភិបាល​​​ស្រុកមេមត់ ចាត់ការលើឧកញ៉ាទាំងពីរ ដែលល្បីល្បាញ​ក្នុងរឿង​រកស៊ី​ដឹក​ឈើយូរឆ្នាំមកហើយ បើសិនជាអភិបាលខេត្ត និងអភិបាលស្រុក មិនចង់​អស់បុណ្យ​ស័ក្តិ៕