គំនិត​ប្លែក​ពី​គេ! និស្សិត​ជន​ជាតិ​ចិន​ថា​ស្រលាញ់​មុខ​ជំនាញ​អក្សរ​សាស្ត្រ​ខ្មែរ​​


គំនិត​ប្លែក​ពី​គេ! និស្សិត​ជន​ជាតិ​ចិន​ថា​ស្រលាញ់​មុខ​ជំនាញ​អក្សរ​សាស្ត្រ​ខ្មែរ​​

អ្នក​ខ្លះ​និយាយ​ថា ​ភាសា​ខ្មែរ​គឺ​ជា​ភាសា​ដែល​ពិបាក​រៀន ព្រោះ​មាន​ដៃ​ជើង​ស្រៈ​ច្រើន និង​ការ​បញ្ចេញ​សំឡេង​ច្រើន​បែប​បទ​។ ប៉ុន្តែ​សម្រាប់និស្សិត​ស្រី​ជនជាតិចិន​ម្នាក់​បែរ​ជា​ប្រាប់​ថា នាង​ស្រលាញ់​អក្សរ​និង​ភាសា​ខ្មែរ រួម​ទាំង​ជនជាតិ​ខ្មែរ​ណាស់ ព្រោះ​តែ​ហេតុផល​មួយ​ចំនួន​។

 

គំនិត​ប្លែក​ពី​គេ! និស្សិត​ជន​ជាតិ​ចិន​ថា​ស្រលាញ់​មុខ​ជំនាញ​អក្សរ​សាស្ត្រ​ខ្មែរ​​
 
等风来 ​និស្សិត​ឆ្នាំ​ទី​បួន​នៅ​សាកលវិទ្យាល័យ​ជនជាតិ​គ័ងស៊ី​ប្រទេស​ចិន​ បាន​ជជែក​លេង​ជាមួយ​ក្រុម​ការងារ​ Sabay ​ថា​ ការ​ពិត​នាង​ក៏​មាន​ឈ្មោះ​ជា​ភាសា​ខ្មែរ​ដែរ​ដែល​អ្នក​គ្រូ​ជនជាតិ​ខ្មែរ​បាន​ដាក់​ឱ្យ​នាង ​កាល​ពី​ពេល​នាង​ទៅ​រៀន​នៅ​ប្រទេស​កម្ពុជា​ គឺ​ឈ្មោះ​ស្រី​តី ហើយ​នាង​ស្រលាញ់​ឈ្មោះ​នេះ​ខ្លាំង​ណាស់​។
 
ស្រី​តី​ធ្លាប់​បាន​មក​រៀន​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នៅ​កម្ពុជា​ ហើយ​ថ្មី​ៗ​នេះ នាង​បាន​បញ្ចប់​ការ​សិក្សា​នៅ​កម្ពុជា និង​បាន​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ​រៀន​បន្ត​នៅ​ខេត្ត​គ័ងស៊ី ហើយ​ក៏​បាន​ចូល​ធ្វើ​ជា​ Guide ​ស្ម័គ្រ​ចិត្ត​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន​-អាស៊ាន​២០១៥​កន្លង​ទៅ​នេះ ដោយ​ស្រី​តី​បាន​និយាយ​ឆ្លើយឆ្លង​ជាមួយ​ក្រុម​អ្នក​កាសែត​មក​ពី​កម្ពុជា​បាន​យ៉ាង​ល្អ។
 
ចំពោះ​ហេតុផល​ផ្សេង​ទៀត​ដែល​នាំ​ឱ្យ​ស្រី​តី​ស្រលាញ់​និង​ប្រឹង​រៀន​ភាសា​ខ្មែរ សូម​ទស្សនា​វីដេអូ​ក្នុង​ពេល​ជជែក​លេង​ជាមួយ​ក្រុម​អ្នក​កាសែត​​ខ្មែរ​នៅ​ទីក្រុង​ណានីង​៖

 

 

អត្ថបទ៖ សរ សុគន្ធី