​អ្នក​ជំនាញ​ ​​រក​ឃើញ​ឆ្អឹង​ដាយណូស័រ​​ធំ​បំផុត ​នៅ​អាហ្សង់ទីន


​អ្នក​ជំនាញ​ ​​រក​ឃើញ​ឆ្អឹង​ដាយណូស័រ​​ធំ​បំផុត ​នៅ​អាហ្សង់ទីន

​ក្រុម​អ្នក​ជំនាញផ្នែកហ្វូស៊ីល ​បាន​​គាស់​​រក​ឃើញ​​ប្រភេទ​​ដាយណូស័រ​ Titanosaur ​ថ្មី ​​ដែល​មាន​ប្រវែង​ ៣៧ម៉ែត្រ ​គឺ​ធំជាង​គេ​បំផុត​លើ​លោក ​​និង​អាយុកាល ១០២លាន​ឆ្នាំ​មុន។

 

​អ្នក​ជំនាញ​ ​​រក​ឃើញ​ឆ្អឹង​ដាយណូស័រ​​ធំ​បំផុត ​នៅ​អាហ្សង់ទីន

 

ការ​រក​ឃើញ​នេះ ​ធ្វើ​ឡើង​នៅ​ប្រទេស​អាហ្សង់ទីន ​ដោយ​ធម្មជាតិវិទូ​លោក​ Sir David Attenborough នឹង​រៀប​រាប់​ប្រាប់​ពី​ដំណើរ​រឿង​​ ​នៃ​ការ​រក​ឃើញ​ដ៏​អស្ចារ្យ​មួយ​នេះ។

 

Titanosaur ​ស៊ី​រុក្ខជាតិ​ជា​អាហារ ត្រូវ​គេ​គិត​ថា​ជា​អំបូរ​សត្វ​ធំជាង​គេ​បំផុត​ដើរលើ​​​ផែនដី និង​​មាន​ទម្ងន់ ​​ ៧០តោន ​ឬ​ស្មើនឹង​ដំរី​អាហ្វ្រិក ១៤ក្បាល ។ ​​​បើ​តាម​ប្រភព ​​ឆ្អឹង​​នេះ​ដំបូង​ ត្រូវ​អ្នក​​គង្វាល​​ចៀម​ម្នាក់​​​បាន​ប្រទះឃើញ​លៀន​ចេញ​ពី​​​ក្បែរ​ដុំ​ថ្ម​មួយ​ដុំ ​នៅ​​កសិដ្ឋាន La Flecha ​​ក្នុង​ខេត្ត Chubut វាល​ខ្សាច់​​ប្រទេស​ទេស​អាហ្សង់ទីន។

 

នៅ​ពេល​ព័ត៌មាន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​នេះ ​បាន​​ឮ​ដល់​ក្រុម​អ្នក​ជំនាញ​ ​របស់​សារមន្ទីរ Egidio Feruglio Palaeontology Museum (MEF) ក្រុង Trelew​ ខេត្ត​ជាមួយ​គ្នា ពួកគេ​បាន​​ចុះ​បោះ​ជុំរុំ នៅ​កន្លែង​ប្រទះ​ឃើញ​តែ​ម្ដង។​​​​

 

ឆ្អឹង​ដំបូង​​​ដែល​គាស់​បាន ​​ជា​ឆ្អឹង​​ភ្លៅ​មាន​ប្រវែង ២,៤ម៉ែត្រ ​និង​រក​ឃើញ​ឆ្អឹង​​ជា​បន្ត​បន្ទាប់​ចំនួន ២២០​ឆ្អឹង និង​ធ្មេញ​ចំនួន ៨០។ ​ប្រភព​ខាង​លើ​ពន្យល់​ថា ​​បេះដូង​របស់​​វា​​អាច​មាន​ប្រវែង ២ម៉ែត្រ ​ និង​ទម្ងន់​ស្មើ​មនុស្ស ៣នាក់ឯណោះ។​​

 

​អ្នក​វិភាគ​ ​យល់​ថា​​ ឆ្អឹង​ភ្លៅ​​ដ៏​ធំ​នេះ បង្ហាញ​ថា​សត្វ Titanosaurs ​មាន​​វ័យ​ក្មេង ព្រោះ​វា​​អាច​បន្ត​ការ​លូត​លាស់​បាន​ថែម​​ទៀត។ មក​ទល់​ពេល​នេះ​ គេ​កំពុង​សិក្សា​ស្វែង​យល់​​ពី​ឆ្អឹង​នោះ​យ៉ាង​លម្អិត៕

 

 

​អ្នក​ជំនាញ​ ​​រក​ឃើញ​ឆ្អឹង​ដាយណូស័រ​​ធំ​បំផុត ​នៅ​អាហ្សង់ទីន
​អ្នក​ជំនាញ​ ​​រក​ឃើញ​ឆ្អឹង​ដាយណូស័រ​​ធំ​បំផុត ​នៅ​អាហ្សង់ទីន

 

 

​អ្នក​ជំនាញ​ ​​រក​ឃើញ​ឆ្អឹង​ដាយណូស័រ​​ធំ​បំផុត ​នៅ​អាហ្សង់ទីន

 

 

ចុចអាន៖ ​ជើង​ហោះហើរមាន​សុវត្ថិភាព​តិច​បំផុតទាំង​ ១០លើលោក មាន​​​៩ ​មក​ពី​ឥណ្ឌូណេស៊ី

ចុចអាន៖ ២០១៥ ភ្នំ​អេវើរ៉េស ​មាន​​អ្នក​ស្លាប់​ច្រើន​បំផុត និង​គ្មាន​អ្នក​ឡើង​ដល់​កំពូល​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព​៖ Asiantown