ធ្លាប់​ទៅ​លេង​​រមណីយដ្ឋាន​សមុទ្រ​ឈើ​អត់?


ធ្លាប់​ទៅ​លេង​​រមណីយដ្ឋាន​សមុទ្រ​ឈើ​អត់?

ចំពោះលោក​​​អ្នក​​​ដែលមិន​ធ្លាប់ ​​​ទៅ​លេងរមណីយដ្ឋាន​ “សមុទ្រ​ឈើ” ​ខេត្ត​មណ្ឌលគិរី អាច​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​បាន។
 
ហេតុ​អ្វី​បាន​ជា​គេ​ហៅ​ថា សមុទ្រ​ឈើ (Sea Forest)? បើ​រដូវ​វស្សា ក្រោយ​​ភ្លៀង​ធ្លាក់ ចំហាយ​កម្ដៅ​ចេញ​ពី​ថ្ម​ប៉ះ​នឹង​អាកាសធាតុ​ត្រជាក់ បង្កើត​បាន​ជា​ផ្សែង មើល​ទៅ​ប្រៀប​ដូចជា​រំយោល​នៃ​រលក​ទឹក​សមុទ្រ។ នេះ​បើ​​តាម​ការ​រៀបរាប់​របស់​អ្នក​នាំ​ភ្ញៀវ​ទេសចរ​ម្នាក់ មក​កាន់​​អ្នក​យក​ព័ត៌មាន Sabay។ ​​

 

រមណីយដ្ឋាន​សមុទ្រ​ឈើ ជា​កន្លែង​កម្សាន្ត​ធម្មជាតិ​ដ៏​ទាក់ទាញ​មួយ ដែល​អ្នក​ទេសចរ​អាច​ទស្សនា​សម្រស់​ព្រៃឈើ​ដ៏​ខៀវ​ស្រងាត់ រាប់​ម៉ឺន​ហិតា និង​ស្រូប​យក​​ខ្យល់​អាកាស​បរិសុទ្ធ​​ពី​កំពូល​ភ្នំ។ កន្លែង​​នេះ មាន​ទីតាំង​នៅ​ប៉ែក​ខាងជើង​ឆៀង​ខាងលិច នៃ​ស្រុក​សែន​មនោ​រម្យ ជិត​វត្តភ្នំ​ដោះ​ក្រមុំ ចម្ងាយ ៦ គីឡូម៉ែត្រ​ពី​ទី​រួមខេត្ត​មណ្ឌលគិរី៕

 
ធ្លាប់​ទៅ​លេង​​រមណីយដ្ឋាន​សមុទ្រ​ឈើ​អត់?

 

ធ្លាប់​ទៅ​លេង​​រមណីយដ្ឋាន​សមុទ្រ​ឈើ​អត់?

 

ធ្លាប់​ទៅ​លេង​​រមណីយដ្ឋាន​សមុទ្រ​ឈើ​អត់?

 

 

ដើម​ឆ្នាំ​ថ្មី ទេសចរ​ប្រុស​ស្រី សម្រុក​​ទៅ​លេង​ទឹក​ជ្រោះ​ប៊ូស្រា

ឱកាស​ឆ្លង​​ឆ្នាំ​សកល ​ខេត្ត​សៀមរាប​​ទទួលបាន​​ភ្ញៀវ​ទេសចរ​​ជាតិ​​ និង​​​អន្តរជាតិ ​​១៥ ​ម៉ឺន​នាក់​​

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ