ជនបរទេស​ដេកស្លាប់ ក្នុង​បន្ទប់​ផ្ទះសំណាក់ ដោយ​ជំងឺ​គាំងបេះដូង​

ភ្នំពេញ: ប្រទះឃើញ​ជនបរទេស​ម្នាក់​ដេកស្លាប់ នៅ​ចំណុច​ផ្ទះជួល​លេខ​១៨៤ ផ្លូវ​លេខ​៣៥៧ភូមិ​ដើម​ស្លែង សង្កាត់ ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ។​សព​ជនរងគ្រោះ​ឈ្មោះ Klomsten Morten Einar ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ Norwey ស្នាក់នៅ​ផ្ទះសំណាក់ Velkommen សង្កាត់​ផ្សារ កណ្តាល​១ ខណ្ឌដូនពេញ មុខរបរ​ទេសចរណ៍ ។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​ស្គាល់គ្នា​ជាមួយ​ឈ្មោះ សុខ ស្រី​ពៅ ភេទ​ស្រី អាយុ២៤ ជនជាតិ​វៀតណាម មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល​ទីតាំង​កើតហេតុ​ខាងលើរយ​:​ពេល ៣​ឆ្នាំ ។ លុះដល់​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦​ជនរងគ្រោះ បាន​យកទូរស័ព្ទ​លេខ 095543791 តេ​មក​ឈ្មោះ សុខ ស្រី​ពៅ លេខ 0979025093 អោយទៅជួប រហូត ដល់​ថ្ងៃទី​១៣ ខែមករា ម៉ោង​ប្រហែល​៥​ល្ងាច ឈ្មោះ សុខ ស្រី​ពៅបាន​ទៅ​ជួប​ជនរងគ្រោះ​នៅ​ហាង​បារាំង​មិន​ចាំ​យីហោ ម្តុំ​ផ្សារកណ្តាល ដល់​ម៉ោងប្រហែល​៨​យប់ ក៏​នាំគ្នា​មក​ផ្ទះ កើតហេតុ ដោយ​ជនរងគ្រោះ​បាន យក​ស្រា​មួយដប​ម៉ាក (Johnnie Walker BLACK LABEL ចំណុះ​១​លីត្រ​) មក​តាម ហើយ​បបួលគ្នាផឹក ពេលនោះ​ឈ្មោះ សុខ ស្រី​ពៅ បាន​ទៅ​ទិញ​ស្រា​បៀរ​អង្គរ មួយ​កេសនាំគ្នា​៦​នាក់​ផឹក​រួមទាំង​បងប្រុស​ផង តែ​ជនរងគ្រោះ ផឹកស្រា​តែម្នាក់ឯង អស់កន្លះ​ដប រហូតដល់​ម៉ោង​ប្រហែល ១២​និង​០០​នាទី ជនរងគ្រោះ​បាន ប្រាប់ថាអស់កំលាំង​សុំ​ដេក​មួយ​ភ្លែត រហូតដល់​ម៉ោង ១​និង​00​នាទី ឈានចូល​ថ្ងៃ ទី​១៤ខែមករា ឆ្នាំ​២០១៦ ឃើញ​ជនរងគ្រោះ​ដេក​ស្រ​ម៉ុក ពេក​ក៏​នាំគ្នា​លើក ចូលដេក​ក្នុងបន្ទប់ ។​

 លុះ​ព្រឹក​ឡើង​ឈ្មោះ សុខ ស្រី​ពៅ បាន​ទៅ​មើល​កូន នៅ​តាខ្មៅ​ជាមួយ​បងប្រុសរហូតដល់​ម៉ោង ៥​ល្ងាច ក៏​ត្រឡប់មក​ផ្ទះជួល​វិញ ឃើញ​ជនរងគ្រោះ មានបែកពពុះមាត់ ក៏​ទៅ​រាយការណ៍​ជូន​សមត្ថកិច្ច​នាំគ្នា​មក​មើលឃើញ​ជនរងគ្រោះស្លាប់​បាត់ទៅហើយ ។ តាម​ការសន្និដ្ឋាន​រប​ស់លោក​គ្រូពេទ្យ​តុលាការបាន​បញ្ជាក់ថា ជនរងគ្រោះ​ស្លាប់​ដោយ​គាំងបេះដូង ។ បច្ចុបន​បន្ន សពយកទៅ​តំកល់ទុក​នៅ​វត្ត​ស្ទឹងមានជ័យ រងចាំ​ក្រុមគ្រួសារ មក​ទទួលយក​ទៅធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ជនបរទេស​ដេកស្លាប់ ក្នុង​បន្ទប់​ផ្ទះសំណាក់ ដោយ​ជំងឺ​គាំងបេះដូង​