ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖​ សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​បានបញ្ជាឲ្យបិទច្រករត់ពន្ឋឈើ​ឆ្លងដែនទៅវៀតណាម​ ពិសេសសម្តេចបានស្រង់​សំដី​អ្នកកាសែត​ដែល​លើក​ឡើងពីករណីឧកញ៉ា ​​លឹម​ វណ្ណា ហៅខ្នា ​និង ​លោកឧកញ៉ា ស៊ឹង សំអុល​ ដែលកាងឈើ ​។ សម្តេចបានបញ្ជាឲ្យលោក​ បា្រជ្ញ ច័ន្ទ ​​អភិបាលខេត្តត្បូងឃ្មុំ ​និង អភិបាល​​ស្រុក​មេមត់​ទទួលធ្វើឲ្យបាន​ ​បើមិន​ចង់អស់បុណ្យស័ក្តិ ។

នេះបើយោងតាម​លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន​ ខៀវ​ កាញារីទ្ឋ ​​ដែលស្រង់ប្រសាសន៍សម្តេចតេជោ​ ​ហ៊ុន សែន​ ​ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ​​សរសេរបង្ហោះនៅលើបណ្តាញ​ទំនាក់ទំនងសង្គម (Facebook) ​នៅប៉ុន្មាននាទីមុននេះ ។ ​បើតាមលោករដ្ឋមន្រ្តីដដែល​ ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃសុក្រដដែលនេះ​ សម្តេចតេជោនាយករដ្ឋមន្រ្តីក៍បានក្រើន​រំលឹកជាថ្មីទៀតឲ្យថ្នាក់ខេត្ត ​និងស្រុកមើលកាសែត ​ដើម្បីទទួលបានព័ត៌មានក្នុងមូលដ្ឋានរបស់ខ្លួន ៕