ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​សម្តេចមហាសេនាបតីតេជោ​ ហ៊ុន សែន ​បានប្រកាសប្រគល់​ឧទ្ឋម្ភាគចក្រ២គ្រឿង ​ជូនគណៈកម្មការបង្រ្កាប​បទល្មើសរត់ពន្ឋឈើ​​ ដើម្បីបង្រ្កាប​បទល្មើស​ព្រៃឈើ​នៅភាគឦសាន ។

បើតាមសម្តេច​តេនាយករដ្ឋមន្រ្តី​ ​ដែលប្រកាសនៅក្នុងកិច្ចប្រជុំ​គណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី១៥​ មករានេះ ​គណៈកម្មការបង្រ្កាបបទល្មើសរត់ពន្ឋឈើ​ ​នឹងត្រូវបង្កើតឡើង​តាម​សំណើរបស់សម្តេចក្រឡាហោម​ ស ខេង ​ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ​ដោយ​ប្រគល់ភារកិច្ច ​ជូនលោកនាយឧត្តមសេនីយ៍សៅ ​សុខា​ អគ្គមេបញ្ជាការរងនៃ​កង​យោធ​ពលខេមរភូមិន្ទ ​និងជាមេបញ្ជាការកង​រាជអាវុធហត្ថលើផ្ទៃប្រទេសជាប្រធាន ​ដឹកនាំក្នុងការបង្រ្កាបបទល្មើស​ព្រៃឈើនៅភូមិភាគឦសាន​ ដោយមានអគ្គស្នង​ការ​រងនគរបាលជាតិ​ ក្រសួងកសិកម្ម ​និងគ្រប់អភិបាល​ខេត្តជាប់ព្រំដែនជាអនុប្រធាន ៕