កម្ពុជា ថ្កោលទោស​អំពើ​ភេរវកម្ម​នៃ​ការវាយប្រហារ​គ្រាប់បែក​អត្តឃាត​នៅ​ហ្សា​ការ​តា​

លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា​​រដ្ឋាភិបាល​កម្ពុជា បាន​ចូលរួម​រំលែក​ទុក និង​ថ្កោលទោស​ចំពោះ​អំពើ​ភេរវកម្ម​នៃ​ការបាញ់ប្រហារ និង​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដោយ​ក្រុម​ជ្រុលនិយម​នៅ​កណ្តាល​រដ្ឋធានី​ហ្សា​ការ​តា​កាលពី​ថ្ងៃទី​១៤ ខែមករា ម្សិលមិញ​នេះ​។​

​បើ​យោងតាម​លិខិត​រំលែក​ទុក្ខ​របស់លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ដែល​បាន​ផ្ញើ​ទៅកាន់​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី កម្ពុជា បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​អំពើ​ភេរវកម្ម​ដ៏​យង់ឃ្នង​របស់​ក្រុម​សកម្មប្រយុទ្ធ​នៅ​កណ្តាល​រដ្ឋធានី​ហ្សា​ការ​តា​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​។ ជាមួយគ្នានេះ កម្ពុជា​ក៏បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការបាត់​បង់ជីវិត​រប​ស់ជន​ស៊ីវិល និង​គ្រួសារ​នៃ​ជនរងគ្រោះ​ដោយសារតែ​សកម្មភាព​ហិង្សា​ដែល​បង្កដោយ​ក្រុម​ជ្រុលនិយម​ទាំងនោះ​។​

​សូម​រម្លឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ ម្សិលមិញ ក្រុម​សកម្មប្រយុទ្ធ​មួយក្រុម បាន​បើក​ការវាយប្រហារ និង​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​កណ្តាល​រដ្ឋធានី​ហ្សា​ការ​តា​ដែល​បណ្តាល​ឲ្យ​ជន ស៊ីវិល​ពីរ​នាក់​បាន​ស្លាប់​ដែល​ក្នុងនោះ​មាន​ម្នាក់​ជា​ជនជាតិ​កាណាដា និង​ម្នាក់ទៀត​ជា​ពលរដ្ឋ​ឥណ្ឌូ​នេ ស៊ី​។​

​ជុំវិញ​បញ្ហា​នេះ ប៉ូលិស​ហ្សា​ការ​តា មិនទាន់​សន្និដ្ឋាន​ចុងក្រោយ​ថា​ក្រុម​ណា​នៅ​ពីក្រោយ​នៃ​ការវាយប្រហារ​នេះ​នៅឡើយ​នោះទេ ក៏ប៉ុន្តែ ប៉ូលិស បានដាក់​ការសង្ស័យ​ខ្លាំង​ទៅលើ​ក្រោម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​(ISIS) ដ្បិត​ក្រុម​នេះ ក៏បាន​ប្រកាស​ទទួលខុស​ត្រូវ​បន្ទាប់ពី​ការវាយប្រហារ​នោះ​ផងដែរ​។​

​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់​ស្ថានទូត​កម្ពុជា​ប្រចាំ​រដ្ឋធានី​ហ្សា​ការ​តា​នៃ​ប្រទេស​ឥណ្ឌូនេស៊ី មន្ត្រី​ទូត​កម្ពុជា និង​មន្ត្រី​កម្ពុជា​ប្រចាំ​អគ្គលេខាធិការ​អាស៊ាន​នៅ​រដ្ឋធានី​ហ្សា​ការ​តា ស្ថិតនៅ​ស្ថានភាព​សុវត្ថិភាព​ទេ ក៏ប៉ុន្តែ​មន្ត្រី​ទាំងអស់ ត្រូវបាន​ដាស់តឿន​ពី​សំណាក់​ភ្នាក់ងារ​ចារកម្ម​របស់​ឥណ្ឌូនេស៊ី ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​៕

លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​