​គុណ​តម្លៃ​ល្បុក្កតោ​ខ្មែរ​នឹងត្រូវ​លើក​យកមក​ជជែក​គ្នា​ក្នុងសង្គម​ខ្មែរ​

​ភ្នំពេញ​៖ គុណ​តម្លៃ​នៃ​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​នឹងត្រូវ​អ្នកជំនាញ​ផ្សេងៗ​លើក​យកមក​ជជែក​គ្នា​នៅ​ដើម​សប្តាហ៍​ក្រោយ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ លោក ស៊ន សំណាង ប្រវត្តិវិទូ​, លោក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ​នៃ​ក្រសួងការពារជាតិ​, លោក គួច ម៉េង​លី ប្រធានកិត្តិយស​នៃ​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា​, លោក ថោង ខុន ប្រធាន​គណៈ​ក​ម្មា​ធិ​ជាតិ​អូឡាំពិក​កម្ពុជា​, តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា និង​គ្រូ​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​ទូទាំងប្រទេស​នឹងចូលរួម​ក្នុង​ពិធី​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​គុណ​តម្លៃ​ល្បុក្កតោ​ខ្មែរ​នៅ​ថ្ងៃទី​១៨ និង​១៩​ខែមករា​ខាងមុខនេះ​។

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ប្រាប់​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា សិក្ខាសាលា​ថ្នាក់ជាតិ​នេះ​មាន​គោលបំណង​លើកកម្ពស់​គុណ​តម្លៃ​នៃ​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​នៅក្នុង​វប្បធម៌​ជាតិខ្មែរ​។ ដើម្បី​ឲ្យ​ក្បាច់គុន​មួយ​នេះ​ត្រូវបាន​មហាជន​ខ្មែរ គ្រូ​ក្បាច់គុន និង​អ្នកជំនាញ​ទាំងអស់​ផ្តល់​តម្លៃ​ឲ្យ ដរាបណា​ក្បាច់គុន​នេះ​បាន​បន្សល់ទុក​នៅ​ឯកសា​រ​ជាច្រើន​ជូន​ដល់​សង្គមជាតិ​។ ជាក់ស្តែង ប្រវត្តិ​មាន​ខ្លះ​មែន ប៉ុន្តែ​ពុំទាន់​មាន​អ្នក​ចងក្រង​ជា​ឯកសារ​ឲ្យ​បាន​ត្រឹមត្រូវ​នៅឡើយ​ទេ​។

​លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា​៖«​សិក្ខាសាលា​នេះ​នឹង​ស្វែងរក​ការព្រមព្រៀង​រវាង​អ្នកជំនាញ​ទាំងអស់​ឲ្យ​បង្ហាញ​អត្តសញ្ញាណ​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​រួម​តែមួយ​។ ត្រូវតែមាន​គោលការណ៍ ឬ​មូលដ្ឋានគ្រឹះ​បច្ចេកទេស​ឯកភាពគ្នា​តែមួយ​នៅ​ទូទាំងប្រទេស​»​។ លោក វ៉ា​ត់ ចំរើន បាន​បន្ថែមទៀតថា​៖«​មិន​ត្រឹមតែ​ប៉ុណ្ណោះ យើង​ចង់​បណ្តុះ​គំនិត​ឲ្យ​ខ្មែរ​ចូលរួម​ចងក្រង​ប្រវត្តិ​ឯកសារ​ល្បុក្កតោ​ខ្មែរ​ឡើងវិញ​។ ការអភិរក្ស និង​ការអភិវឌ្ឍ​ក្បាច់គុន ត្រូវការ​ការឯកភាព​ជាគោលការណ៍​ពី​ក្រុម​អ្នកជំនាញ​ពី​គ្រប់​មជ្ឈដ្ឋាន​»​។ ទាក់ទង​ទៅនឹង​ការ​ចងក្រង​ឯកសារ​ល្បុក្កតោ​ខ្មែរ​ឡើងវិញ​នេះ លោក គួច ម៉េង​លី ស្ថាបនិក​នៃ​សាលា AII និង AIS និង​ជា​ប្រធានកិត្តិយស​នៃ​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា ធ្លាប់បាន​និយាយថា លោក​នឹងចូលរួម​ចំណាយ​ថវិកា​មួយផ្នែក​ដើម្បី​បង្កើត​ឯកសារ​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​ឡើងវិញ​។ លោក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ​នៃ​ក្រសួងការពារជាតិ និង​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ ធ្លាប់​បង្ហាញ​អារម្មណ៍​ចង់​ដាក់បញ្ចូល​ក្បាច់គុន​វ័យ​ចំណាស់​របស់​ខ្មែរ​មួយ​នេះ​ទៅក្នុង​វិស័យ​ការពារជាតិ និង​វិស័យ​អប់រំ​។

​សូមបញ្ជាក់ថា លោក ស៊ន សំណាង ប្រវត្តិវិទូ​, លោក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ​នៃ​ក្រសួងការពារជាតិ​, លោក គួច ម៉េង​លី ប្រធានកិត្តិយស​នៃ​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា​, លោក ថោង ខុន ប្រធាន​គណៈ​ក​ម្មា​ធិ​ជាតិ​អូឡាំពិក​កម្ពុជា​, តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា និង​គ្រូ​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​ទូទាំងប្រទេស​នឹងចូលរួម​ក្នុង​ពិធី​សិក្ខាសាលា​ថ្នាក់ជាតិ​នៅ​ថ្ងៃទី​១៨ និង​១៩​ខែមករា​ខាងមុខនេះ​៕
លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​