ជំងឺ ៤មុខនេះ ដែលអាចព្យាបាលដោយមិនបាច់​ប្រើថ្នាំពេទ្យ

បីប្រភេទនៃជាតិស្ករ ហើយមួយ​ផ្នែកធំនៃជាតិសរសៃ ធ្វើឲ្យផ្លែចេក​ក្លាយជាឱសថ​ដ៏អស្ចារ្យបំផុត​ក្នុងការ​ព្យាបាលជំងឺផ្សេងៗ។ ទោះបីជា​វាមានតម្លៃថោក តែវាសម្បូរ​ទៅ​ដោយ​អាហាររូបត្ថម្ភ និងសារធាតុចិញ្ចឹម​ជាច្រើនអាច​ព្យាបាលជំងឺមួយចំនួន​ជំនួសថ្នាំពេទ្យបាន។
 
ជំងឺ ៤មុខនេះ ដែលអាចព្យាបាលដោយមិនបាច់​ប្រើថ្នាំពេទ្យ
១. ហើមពោះ និង​ទល់លាមក
ចេកមានផ្ទុកសារជាតិរអិល ជួយក្នុងការ​បង្កើនល្បឿន​ការរំលាយអាហារ និងជម្រុញឲ្យ​មានការកម្ចាត់​ជាតិពុល ព្រមទាំងសារធាតុរឹង​ពីរាងកាយ។ លើសពី​នេះទៅទៀត វា​​មានមុខ​ងារជា probiotic ជួយដល់ដំណើរការ​រំញោចពោះវៀន។ កត្តាទាំងអស់​នេះហើយ ជួយក្នុង​ការកាត់បន្ថយ​ការហើមពោះ ខណៈដែល​ប្រភេទផ្លែឈើទន់​នេះបាន​ជួយ​សម្រួល​ដល់ពោះវៀន និងដើរតួនាទីជា​ឱសថធម្មជាតិ​សម្រាប់​ការបញ្ចុះការ​ទល់លាមកថែមទៀត។
២. ភាពតានតឹង
ការស្រ្តេស គឺត្រូវបាន​គេដឹងថា ជាជំងឺមួយពិភពលោក​កុំពុងមាន​ការព្រួយបារម្ភយ៉ាងខ្លាំង​នៅក្នុងសម័យ​ទំនើបនេះ ដែលនៅ​តែបន្តឲ្យ​មានផលប៉ះពាល់​លើសុខភាព​របស់យើង។​ ការស្រ្តេស​ធ្វើឲ្យល្បឿន​ការរំលាយអាហារ​កើនឡើង និង​កម្រិត​នៃសារធាតុប៉ូតាស្យូម​ធ្លាក់ចុះក្នុង​រាងកាយ។ ផ្លែចេក​មានសារជាតិ​គ្រប់គ្រាន់ដើម្បី​បង្កើត និងរក្សាតុល្យភាព​នេះបាន និង​ជួយសម្រួល​ចង្វាក់បេះដូងឲ្យ​មានដំណើរការ​ជាធម្មតាវិញ ហើយជួយ​បញ្ចូល​អុកស៊ីសែន​ទៅខួរក្បាល និង​រក្សា​សារជាតិទឹក​ឲ្យតុល្យភាព​នៅក្នុង​រាងកាយ​បានយ៉ាងល្អ​ប្រសើរ​បំផុត។
៣. រក្សា​សម្ពាធឈាម
វាត្រូវបានគេដឹងថា ការទទួលទាន​កម្រិតសូដ្យូមខ្ពស់ និង​ការទទួលទាន​កម្រិតប៉ូតាស្យូមទាប​ធ្វើឲ្យមាន​ឥទ្ធិពលអវិជ្ជមាន​លើសម្ពាធឈាម។ ព្រោះវា​ជាការសំខាន់​ត្រូវបំពេញ​ជាតិប៉ូតាស្យូម​ឲ្យបានគ្រប់គ្រាន់ ដែលត្រូវ​បានរកឃើញ​នៅក្នុង​ផ្លែចេក។ ជារឿង​រាល់ព្រឹកវាត្រូវ​បានផ្ដល់​អនុសាសន៍ឲ្យ​បរិភោគផ្លែចេក ដើម្បី​អនុញ្ញាត​ឲ្យវាជួយ​រក្សា​សម្ពាធឈាម​ឲ្យមាន​តុល្យភាព​នៅក្នុងរាងកាយ​របស់អ្នក។
៤. ជំងឺបាក់ទឹកចិត្ត
អាស៊ីតអាមីណូ គឺវាមានអត្តមាន​ពីធម្មជាតិនៅ​ក្នុងប្រភេទអាហារដូច​ជាផ្លែចេក ដែលអាចជួយពន្លឿនការបង្កើតឡើង​នៃអរម៉ូន សេរ៉ូតូនីន។ ចេក ១ ផ្លែ គឺគ្រប់គ្រាន់​ដើម្បី​បង្កើន​កម្រិត​នៃអរម៉ូន សេរ៉ូតូនីន ហើយអាចជួយអ្នក​ឲ្យមានអារម្មណ៍​ស្ងប់ស្ងាត់ និង​សប្បាយរីករាយ៕
ដោយ៖ Brugn
ប្រភព៖ fhfn

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!