ជប៉ុន៖ រថយន្ដក្រុង បើកធ្លាក់ពីផ្លូវ នាំឲ្យ អ្នកដំណើរ ស្លាប់ និង របួសជាង ៤០នាក់

ណាហ្គាណូ ៖ នៅព្រឹកថ្ងៃសុក្រនេះ មានករណីរថយន្ដក្រុង ទេសចរណ៍មួយគ្រឿង ផ្ទុកអ្នកដំណើរ ៤១នាក់ ក្នុងគោលបំណងទៅជិះស្គីកម្សាន្ត នៅតំបន់ឧទ្យានមួយកន្លែង តែសំណាងអាក្រក់ រថយន្ដបានរេចង្កូត ធ្លាក់ចេញពីផ្លូវ បណ្ដាលឲ្យមនុស្សស្លាប់ ១៤ នាក់ និងរបួស ២៧នាក់ ក្នុងនោះក៏មានអ្នកបើកបរ ២នាក់ផងដែរ។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០១៦ នេះបន្ដទៀត ថា ហេតុការណ៍ ដ៏គួរឲ្យរន្ធត់បានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើល នៅម៉ោង ២រំលង អាធ្រាតថ្ងៃសុក្រនេះ ស្ថិតនៅខេត្ត ណាហ្គាណូ ភាគកណ្ដាលប្រទេសជប៉ុន។ បបើទោះជាយ៉ាង នេះក្ដីចំនួនអ្នកស្លាប់ និងរបួសមិនត្រូវបានបង្ហើប ឲ្យដឹងថាមានប៉ុន្មានទៀតនោះទេ ក្នុងពេល ធ្វើសន្និសីទព័ត៌មានរបស់ប្រធានការិយាល័យគណៈរដ្ឋមន្ត្រីលោក យូស៊ីហ៊ីឌេ ស៊ូហ្គា ។

យោងតាមការលើកឡើងពីក្រុមអ្នកពន្លត់អគ្គីភ័យ និងសមត្ថកិច្ចក្នុងតំបន់បានឲ្យដឹងថា អ្នករងរបួសត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗក្រោយពេលកើតហេតុ បន្ទាប់ពីឡានក្រុង ផ្ទុកអ្នកដំណើរពេញមួយគ្រឿង បានរអិល រេចង្កូតធ្លាក់ពីផ្លូវ។ គួរបញ្ជាក់ថា ចំនួនអ្នក ស្លាប់ អាចនឹងកើនឡើង ពីព្រោះថាអ្នករងរបួសមួយចំនួន កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង៕