អាល្លឺម៉ង់ និង ហូល្លង់ កំពុងរកមូលហេតុងាប់ របស់ត្រីបាឡែនឈ្មោល ៧ក្បាល

ប៊ែរឡាំង៖ ត្រីបាឡែនឈ្មោល ចំនួនពីរក្បាល ដែលមានទំងន់រាប់តោន និង មានប្រភពមក ពីមហាសមុទ្រ អាត្លង់ទិកនោះ បានអណ្តែតមកងាប់ លើឆ្នេរ ភាគខាងលិច របស់ប្រទេស អាល្លឺម៉ង់ ដែលបានបណ្តាល ឲ្យមានការភ្ញាក់ផ្អើល និង ព្រួយបារម្ភខ្លាំងពីអាជ្ញាធរក្នុងតំបន់។ នេះបើតាមការផ្សាយ របស់ស៊ិនហួ នៅថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ ២០១៦។

វាមិនមែនជារឿង ធម្មតាទេ ព្រោះនៅឆ្នេរសមុទ្ររបស់ប្រទេស ហូល្លង់ កាលពីថ្ងៃទី ១៤ ខែ មករា ម្សិលមិញនេះ ក៏មានសេចក្តីរាយការណ៍ថា មានត្រីបាឡែនខ្នាតធំចំនួន ៥ ក្បាល បានអណ្តែតមកទើលើឆ្នេរសមុទ្រ រួចក៏ងាប់នៅទីនោះតែម្តង។

គួរបញ្ជាក់ថាត្រីបានឡែន ឈ្មោលខាងលើនេះ ជាប្រភេទត្រីធំជាងគេក្នុងទឹក ដែលអាចមាន ប្រវែងដងខ្លួនរហូត ដល់ ២០ម៉ែត្រឯណោះ។ ការងាប់របស់ពួកវានេះ ត្រូវបានអ្នកវិទ្យាសាស្ត្រ អឺរ៉ុប អះអាងពីមូលហេតុចម្បងៗ មួយចំនួន ដូចជាការប្រែប្រួលអាកាសធាតុសកលលោក និង ការបំពុលបរិស្ថានទឹកសមុទ្រ ដោយមនុស្ស៕