ចិន គ្រោងបញ្ជូនយាន អវកាសរបស់ខ្លួន ទៅកាន់ភពព្រះចន្រ្ទ នៅឆ្នាំ២០១៨

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ថា ចិនបានប្រកាសជាផ្លូវការ ដោយបានចាប់ផ្តើម កិច្ចការរុករកថ្មីមួយ នៅលើភពព្រះចន្ទ្រ និងបញ្ជូន យាន Chang'e-4 ទៅកាន់ទីឆ្ងាយពីភពព្រះចន្ទ្រទៀត នៅឆ្នាំ២០១៨ ។ លេខាធិការដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យារដ្ឋចិន និងឧស្សាហកម្ម សម្រាប់ការពារជាតិ (SASTIND) បានប្រកាសឲ្យដឹងកាលពីថ្ងៃ ព្រហស្បតិ៍ម្សិលមិញនេះ ។

លោក Liu Jizhong នាយកមជ្ឈមណ្ឌល រុករកភពព្រះចន្ទ្រ ក្រោមឱវាទ SASTIND បានលើកឡើងថា សម្រាប់ការរុករកឆ្ងាយ ពីភពព្រះចន្ទ្រនោះ អ្នកនៅភពផែនដីមិន ដែរធ្វើនៅឡើយទេ ពីព្រោះវាត្រូវការកងច្រើន ណាស់ដែលធ្វើកិច្ចការងារនេះ និងមិនដែលមានការរុក រករបស់មនុស្សម្នានោះទេ យានអវកាស Chang'e-4 នឹងបំពេញបេសកកម្ម ជាលើកដំបូងហើយ សម្រាប់ ប្រវត្តិសាស្ត្រមនុស្សដែល ទៅកាន់ភពអស់នោះ ។

លោក Liu បានសង្កត់ធ្ងន់ថា ចិន បានត្រៀមខ្លួនរួចជាស្រេច ទាំងផ្នែកបច្ចេកទេស និងបច្ចេកវិទ្យា សម្រាប់ការបញ្ជូន យានអវកាសទៅកាន់ទីឆ្ងាយ នៃភពព្រះចន្រ្ទនោះ ហើយជាការបើក កិច្ចសហប្រតិបត្តិការ ជាមួយអន្តរជាតិ ។

គួររំលឹកថានៅក្នុងខែធ្នូ ឆ្នាំ២០១៣ ចិន បានបញ្ជូនយានអវកាសរុក Chang'e-3 ទៅកាន់ភពព្រះចន្ទ្រ ដោយទទួលបាន ជោគជ័យទាំងស្រុង និងនៅតែបន្តបញ្ជូនព័ត៌មាន មកកាន់ភពផែនដី យើងវិញ ៕