បង្ក្រាប​បទល្មើស​នាំចូល​ទូរស័ព្ទ​Iphone​ទំនើបៗ​គេចពន្ធ​៤៩៧​គ្រឿង​អាច​កើតចេញពី​ទំនាស់​ផលប្រយោជន៍​

​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ សមត្ថកិច្ច​គយ​នៅ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដែល​នាំ​ទូរស័ព្ទ​Iphone​ទំនើបៗ​គេចពន្ធ​៤៩៧​គ្រឿង​ចូល​តាម​ច្រក​នេះ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ប្រហែល​មកពី​ឈ្មួញ​នាំចូល​ទូរស័ព្ទ​Iphone​ទំនើបៗ​គេចពន្ធ​មិន​ចរចា​បង់លុយ​ឲ្យ​សមត្ថកិច្ច​គយ​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ទើបត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​បែបនេះ​។ ប្រសិនបើ​មាន​ការចរចា​សម្របសម្រួល​ជាមុន​មេ​គយ​ប្រចាំ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប មិន​បង្ក្រាប​បទល្មើស​នាំចូល​ទូរស័ព្ទ​Iphone​គេចពន្ធ​នោះទេ​។

ឈ្មួញ​នាំចូល​ទូរស័ព្ទ​Iphone​ទំនើបៗ​គេចពន្ធ​ដែល​ត្រូវ​គយ​បង្ក្រាប​នោះ​មានឈ្មោះ ភិន រស្មី និង​ឈ្មោះ ង៉ូ​វ ធៀង​ហុង នៅពេលដែល​ពួកគេ​នាំចូល​ទូរស័ព្ទ​Iphone​ចំនួន​៤៤៧​គ្រឿង​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​។ ក្នុងនោះ​មាន​ប្រភេទ​Iphone 6S Plus​ថ្មី ចំនួន​១៥​គ្រឿង Iphone 6S​ថ្មី ចំនួន​៣២​គ្រឿង Iphonn 6S Plus ប្រើ​រួច​៨៥​គ្រឿង និង​Ipone 6S ប្រើ​រួច​ចំនួន​២១៥​គ្រឿង​។ សមត្ថកិច្ច​បានបញ្ជាក់​ថា​ទូរស័ព្ទ​ទំនើបៗ​ដូចខាងលើ​នេះ ត្រូវបាន​ឈ្មួញ​ផ្ញើ​តាមរយៈ​ជើងហោះហើរ​៤០៧០៦​ដោយ​ឈ្មោះ ភិន រស្មី មាន​ចំនួន​៧​វ៉ា​លី និង​ឈ្មោះ ង៉ូ​វ ធៀង​ហុង ចំនួន​៤​វ៉ា​លី​។ រហូតដល់​វេលា​ម៉ោង​១០​និង​២០​នាទី ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦​ដដែល សមត្ថកិច្ច​ដកហូត​១​វ៉ា​លី​ថែមទៀត​ដែលជា​របស់​ឈ្មោះ ភិន រស្មី ផ្ញើ​តាម​ជើងហោះហើរ Flight MP620 ដោយមាន Iphone 6S​ថ្មី ៣០​គ្រឿង និង Iphone 6S Plus​ថ្មី ចំនួន​២០​គ្រឿង​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​មួយចំនួន​បានបង្ហាញ​ឲ្យ​ដឹងថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​ឈ្មួញ​នាំចូល​ទូរស័ព្ទ​ទំនើបៗ​គេចពន្ធ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ប៉ុន្តែ​សមត្ថកិច្ច​គយ​ច្រក​នេះ​មិន​បង្ក្រាប​យក​ស្នាដៃ ព្រោះ​អាចជា​ប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​។ មានន័យថា ការបង្ក្រាប​ទូរស័ព្ទ​ទំនើបៗ​គេចពន្ធ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ ប្រហែល​មកពី​ឈ្មួញ​មិនបាន​ចរចា​ជាមួយ​សមត្ថកិច្ច​គយ​ជាមុន​ទើប​ប្រឈម​នឹង​ការបង្ក្រាប​ពី​សមត្ថកិច្ច​គយ​តែម្តង​។ ដូច្នេះ​មជ្ឈដ្ឋាន​នានា​គ្មាន​ជំនឿ​លើ​សមត្ថកិច្ច​គយ​ក្នុងការ​បង្ក្រាប​ទូរស័ព្ទ​ទំនើបៗ​គេចពន្ធ​និង​ទំនិញគេចពន្ធ​ផ្សេងៗ​ទៀត​នោះទេ ព្រោះ​នៅពេលដែល​ទទួលបាន​ផលប្រយោជន៍ គឺ​សមត្ថកិច្ច​គយ​តែង​សម្ងំស្ងៀម​ទុក​ឲ្យ​បទល្មើស​កើតឡើង​តាម​អំពើ​ចិត្ត​៕

12571356_950523348374589_247670232_n 12515981_950523305041260_1326513927_n 12570986_950523355041255_805116379_n - Copy 12570986_950523355041255_805116379_n 12540258_950523271707930_527988862_n