វិធីលាង​សំអាត​ការ​ផាត់​មុខ​ដោយ​ខ្លួនឯង និង ងាយៗ ដោយ​ប្រើ​ប្រាស់​ប្រេង​អូលីវ

អូលីវគឺផ្លែឈើមួយប្រភេទ ដែល​មនុស្ស​រស់​នៅ​លោក​ខាង​លិច​ចូល​ចិត្ត​ប​រិភោគ ជា​លក្ខណៈ​សាឡាដ រីឯ​ប្រេង​អូលីវ​គេ​ប្រើប្រាស់​សម្រាប់​ចំអិន​ម្ហូប​អាហារ។​ ហើយ​ក្រៅពី​ចំអិន​ម្អូបអាហារ យើងក៏អាច​​ប្រើ​ប្រេង​អូលីវនេះដើម្បីលាងសំអាតការផាត់មុខ ក្រោយពេលត្រលប់មកពីចូលរួមពិធីមង្គលការ ឬ កម្មវិធី​ជប់លៀង​ផ្សេងៗ​ក៏បានដែរ។

វិធីលាង​សំអាត​ការ​ផាត់​មុខ​ដោយ​ខ្លួនឯង និង ងាយៗ ដោយ​ប្រើ​ប្រាស់​ប្រេង​អូលីវ

ដើម្បីអនុវត្តវិធីលាងសំអាតនេះយើងត្រូវការ៖

  • ប្រេងអូលីវ
  • ទឹកធម្មតា ឬ ទឹកប្រទាល​កន្ទុយក្រពើ (ដើម្បីជំនួយដល់ស្បែកមុខ)
  • បន្ទះសំលី
  • ដបទទេ

ដំបូងអ្នកត្រូវចាក់លាយប្រេងអូលីវ ជាមួយនឹងទឹកធម្មតា ឬ ទឹកប្រទាលកន្ទុយក្រពើ ក្នុងដបទទេមួយ។ ទឹក និង ប្រេងវាមិនរលាយចូលគ្នានោះទេ ដូច្នេះអ្នកត្រូវធ្វើការក្រឡុកទឹក និង ប្រេងអោយចូលគ្នា រួចចាក់លើបន្ទះសំលី អោយលឿនមុនពេលល្បាយទាំងពីរញែកចេញពីគ្នាវិញ។​

វិធីលាង​សំអាត​ការ​ផាត់​មុខ​ដោយ​ខ្លួនឯង និង ងាយៗ ដោយ​ប្រើ​ប្រាស់​ប្រេង​អូលីវ

បន្ទាប់មកយកបទ្ទះសំលីនោះមកបិតត្រង់ត្របកភ្នែករបស់យើងដែល ជាប់ដោយគូល័រភ្នែក និង Eyeliner ប្រហែលជា 10 វិនាទី រួចដកចេញ នោះគ្រឿងតុបតែងមុខទាំងនោះ នឹងជាប់តាមបន្ទះសំលី ហើយ​អ្នក​គ្រាន់​តែលាងមុខចេញ​ជាការស្រេច។

វិធីលាង​សំអាត​ការ​ផាត់​មុខ​ដោយ​ខ្លួនឯង និង ងាយៗ ដោយ​ប្រើ​ប្រាស់​ប្រេង​អូលីវ

វិធីនេះងាយស្រួលសម្រាប់មិត្តនារីដែលចង់លាងសំអាតផ្ទៃមុខបានយ៉ាងឆាប់រហ័ស និង មិនសាំញ៉ាំ ហើយ​ប្រេងអូលីវក៏ងាយស្រួលរកទិញដែរ នៅតាមផ្សារទំនើបនានា ក្នុងស្រុកយើង។ ចំពោះ​ទឹកប្រទាល​កន្ទុយក្រពើ បើអ្នកពិបាករកទិញអ្នកអាចប្រើតែទឹកធម្មតាក៏បាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

វិធីលាង​សំអាត​ការ​ផាត់​មុខ​ដោយ​ខ្លួនឯង និង ងាយៗ ដោយ​ប្រើ​ប្រាស់​ប្រេង​អូលីវ

  • ដោយ: Samphas
  • 11:08 AM, 15 January
  • ប្រភព: Michelle Phan
  • Tag: សុខភាព