អង្គការ​សុខភាព​ពិភពលោក ​ត្រៀម​ប្រកាសអវសាន​ជំងឺ​អេ​បូ​ឡា

Doliprane TVC

ជំងឺ​អេ​បូ​ឡា​ដែល​រាតត្បាត​ និង ​សំលាប់​ប្រជាជន​នៅ​តំបន់​អា​ហ្វ្រិ​ច​ខាងលិច​ប្រមាណ​ជាង ១១​ពាន់​នាក់​និង​បាន​បង្ករ​ភាពភ័យខ្លាច​ពី​ភាព​រីក​រាតត្បាត​នៅ​ទូទាំង​ពិភពលោក​នោះ ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក​ត្រៀម​ប្រកាសថា នឹង​គ្មាន​ករណី​ជំងឺ​នេះ​កើតមាន​ទៀត​ទេ ដោយ​រាប់​ចាប់ពី​ថ្ងៃនេះ​ទៅ​រយៈពេល ៤២​ថ្ងៃ​ទៀត នៅក្រោយ​អ្នកជំងឺ​អេ​បូ​ឡា​ចុងក្រោយ បាន​ចេញពីមន្ទីរពេទ្យ។

​ភាព​រី​រាលដាល​នេះ​នៃ​វីរុស្ស​ក្នុង​ប្រវត្តិសាស្ត្រ​នេះ បានធ្វើអោយ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​និង​ប្រព័ន្ធ សុខាភិបាល​ក្នុងប្រទេស​ចំនួន ៣​គឺ ប្រទេស Guinea, Liberia និង Sirerra Leone ដែល​ក្នុង​រយៈពេល​ជំងឺ​រីក​ដាល​ដាល​ខ្លាំង គេ​ឃើញ​មាន​សាកសព​ស្លាប់​តាម​ដងផ្លូវ និង មន្ទីរពេទ្យ រាប់រយ ករណី ក្នុង​រយៈពេល​តែ ១​សប្តាហ៍​ប៉ុណ្ណោះ​។

ក្នុងប្រទេស Liberia តែឯង​មាន​អ្នកស្លាប់​សរុប​ចំនួន ៤៨០០ នាក់ ។ អ្នកជំងឺ​២​នាក់​ចុងក្រោយ​ដែល ទើប​ចាក​ចេញពី​មន្ទីរពេទ្យ​គឺ​នៅ​ថ្ងៃ ៣ ខែធ្នូ ២០១៥​។​ ទោះជា​យ៉ាងនេះ​ក្តី ចំនួន​ស្លាប់​សរុប​អាចមាន​ចំនួន​ច្រើនជាង​នេះ ព្រោះ​ករណី​ស្លាប់​ខ្លះ​មិនត្រូវ​បាន រាយការណ៍​គ្រប់គ្រាន់​។ កន្លងមក​អង្គការ​សុខភាព​ពិភពលោក ត្រូវបាន​ទ​ទួ​ូ​ល​រង​ការរិះគន់​ជាខ្លាំង ដោយមាន​បាន​ចាត់​វិធានការណ៍ គ្រប់គ្រាន់​និង​ទាន់ពេលវេលា​ទៅនឹង​ការផ្ទុះ​វីរុស្ស​អេ​បូ​ឡា​នេះ​។

ជារួម បុគ្គលិក​សុខាភិបាល​ចំនួន ៥០០​នាក់​បាន​ស្លា​ប់​នៅក្នុង​ប្រទេស​ទាំង​៣ នោះ​នៅពេល​ពេល​ជំងឺ​រា​ត ត្បា​ត​ខ្លាំង គឺ​នៅ​មុនពេល​ប្រទេស​គុយបា បញ្ជូន​គ្រូពេទ្យ​ជំនាញ​មកជួយ និង​ជំនួយ​ពី​ប្រទេស​ផ្សេងៗ​។ ដែល​ការឆ្លង​ដល់​បុគ្គលិកសុខាភិបាល​បែបនេះ ធ្វើអោយមាន​ការព្រួយបារម្ភ​ខ្លាំង នៅពេល​ពួកគេ ត្រលប់​ទៅ​ព្យាបាល​ជំងឺ​ក្នុងប្រទេស​ខ្លួន​វិញ​។ សុផល