ក្រុមហ៊ុន​អាមេរិក​វិភាគ តម្លៃ​ប្រេង​អាច​ថោក​ជាង​ទឹក​សុទ្ធ​ក្នុងពេល​ឆាប់ៗ​

Doliprane TVC

​​តម្លៃ​ប្រេង​ដែល​កំពុង​បន្ត​ធ្លាក់ចុះ​អាចធ្វើអោយ​តម្លៃ​សាំង​ថោក​ជាង​ថ្លៃ​ទឹក​សុទ្ធ​ក្នុង​មួយ​លីត្រ​ដូច​គ្មា នេះ​បើ​យោងតាម​ក្រុមហ៊ុន​វាយតម្លៃ RAC មួយ​នៅក្នុង​សហរដ្ឋ​អា​មេ​រិច​។​ ​តម្លៃ​ប្រេង​ឆៅ Brent ដែល​បច្ចុប្បន្ន​ធ្លាក់​ក្រោម​តម្លៃ ៣០​ដុល្លារ​ក្នុង​មួយ​បារ៉ែល ( ១៥៩​លីត្រ​) ជា​លើកតំបូង​មិន​ធ្លាប់មាន​ក្នុង​រយៈពេល ១២​ឆ្នាំ​ចុង​ក្រោយនេះ គឺ​បានធ្វើអោយ​រង្គោះរង្គើ​ទីផ្សារ​ប្រេង​ក្នុងប្រទេស ផលិត​ប្រេង​មួយចំនួន​។

​តម្លៃ​ប្រេង​ឆៅ​អាច​បន្ត​ធ្លាក់ចុះ​ដល់​តម្លៃ ២០​ដុល្លារ ឫ​អាច​រហូតដល់ ១០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ក៏​អាច​ថា​បាន នេះ​បើ​យោងតាម​ការព្យាករណ៍​ពី Standard Chartered ដែល​ពេលនោះ​ហើយ វា​នឹងមាន​តម្លៃថោក​ជាង​ទឹក​សុទ្ធ​ទៅទៀត​។ លោក Simon Williams អ្នកនាំពាក្យ​មកពី RAC បាន​និយាយថា មើលទៅ​វា​មិន​ទំនងជា​នឹង​ចប់​នៃ​ការបន្ត​ធ្លាក់​ក្នុង​ពេលនេះ​ទេ គឺ​វា​ប្រហែលជា​នឹង​បន្ត​ធ្លាក់​តម្លៃ​ទៅមុខទៀត​។

​ទោះជា​យ៉ាងណាក្តី វា​មាន​ដែន​កំណត់​ពី​កម្រិត​ថា​តើ​វា​អាច​ថយចុះ​ទាប​បាន​កម្រិតណា​។ តាម​ការ​គណនា​បើ​គេ​បូក​ពន្ធ​បន្ថែម VAT និង​ពន្ធ​ប្រេង​ថែមទៀត​នោះ ពិតណាស់ អាជីវករ និង​អ្នកលក់​ប្រេង ពិបាក​នឹង​រក​ផលចំណេញ​ពី​ការលក់​ប្រេង​វិញ​ណាស់​។ ​ទោះជា​យ៉ាងនេះ​ក្តី វា​ពិបាក​នឹង​ប៉ាន់​ស្មានថា អ្នកបើកបរ​និង​អ្នកប្រើប្រាស់​ប្រេង អាចនឹងទទួល​បាន​ផលចំណេញ​និង​រីករាយ ពី​តម្លៃ​ប្រេង​ធ្លាក់​ចុះថោក​បែបនេះ ក៏​ព្រោះតែ​ក្រុមហ៊ុន​លក់​ប្រេង​រាយ​ខ្លះ​នៅ​រក្សា​តម្លៃ​ប្រកួតប្រជែង និង​ខ្លះ​នៅ​បន្ត​លក់​ក្នុងតម្លៃ​ខ្ពស់​ដដែល​។ សុផល​