វិបសាយ​៥​​អាច​ទាញ​យក​សៀវភៅ​មក​អាន​បាន​ដោយ​ឥត​គិត​ថ្លៃ​

វិបសាយ​៥​​អាច​ទាញ​យក​សៀវភៅ​មក​អាន​បាន​ដោយ​ឥត​គិត​ថ្លៃ​

ការ​អាន​សៀវភៅ​ជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ដើម្បី​ជួយ​​​បង្កើន​ចំណេះ​ដឹង​​ ហើយ​ការ​អាន​សៀវភៅ​នេះ​ទៀត​សោត​បាន​វិវត្ត​ទៅ​តាម​បច្ចេកវិទ្យា ​ដោយ​បច្ចុប្បន្ន​នេះ​​គេ​អាច​ទាញ​យក​សៀវភៅ​មក​ដាក់​អាន​លើ​ទូរសព្ទ​ ឬ​ Tablet បាន។

 

ខាង​ក្រោម​មាន​ជា​វិបសាយ​ចំនួន​៥ដែល​អាច​ទាញ​យក​សៀវភៅ​មក​អាន​បាន​ដោយ​ឥត​គិត​ថ្លៃ៖

 

១. FreeBookSpot

 

វិបសាយ​៥​​អាច​ទាញ​យក​សៀវភៅ​មក​អាន​បាន​ដោយ​ឥត​គិត​ថ្លៃ​

 

នេះ​ជា​ប្រភព​ដ៏​ល្អ​មួយ​ដែល​អាច​ទាញ​យក​សៀវភៅ​ដោយ​ឥត​គិត​ថ្លៃ​បាន​ ដោយ​មាន​ជា​សៀវភៅ​ជា​ច្រើន​ពាន់​ក្បាល​ និង​មាន​ចែក​ចេញ​ជា​ច្រើន​ប្រភេទ។ ការ​ទាញ​យក​សៀវភៅ​ពី​វិបសាយ​នេះ​មិន​តម្រូវ​​ឲ្យ​មាន​ការ​ចុះ​ឈ្មោះ​អ្វី​ឡើយ។

 

២. ManyBooks

 

វិបសាយ​៥​​អាច​ទាញ​យក​សៀវភៅ​មក​អាន​បាន​ដោយ​ឥត​គិត​ថ្លៃ​

 

មិន​ខុស​ពី​ប្រភព​ខាង​លើ​ ប្រភព​មួយ​នេះ​ក៏​មាន​ផ្ដល់​ជូន​សៀវភៅ​ជា​ច្រើន​ ក្បាល​និង​ជា​ច្រើន​ប្រភេទ​សម្រាប់​ទាញ​យក​មក​ អាន​លើ​ទូរសព្ទ​ ឬ​ Tablet។

 

៣. Project Gutenberg

 

វិបសាយ​៥​​អាច​ទាញ​យក​សៀវភៅ​មក​អាន​បាន​ដោយ​ឥត​គិត​ថ្លៃ​

 

ជា​មួយ​ជម្រើស​សៀវភៅ​ច្រើន​ជាង​ ៤៥០០០​ក្បាល​ អ្នក​អាច​ទាញ​យក​វា​បាន​ដោយ​ឥត​គិត​ថ្លៃ។

 

៤. Open Library

 

វិបសាយ​៥​​អាច​ទាញ​យក​សៀវភៅ​មក​អាន​បាន​ដោយ​ឥត​គិត​ថ្លៃ​

 

ចំពោះ​វិបសាយ​នេះ​វិញ​មាន​ផ្ដល់​សៀវភៅ​សម្រាប់​អាច​ដល់​ទៅ​ជាង​ ១​លាន​ក្បាល​ ដែល​អាច​ស្វែង​រក​បាន​តាម​រយៈ​ចំណង​ជើង​សៀវភៅ​ ឬ​ ឈ្មោះ​អ្នក​និពន្ធ។

 

៥. Internet Archive

 

វិបសាយ​៥​​អាច​ទាញ​យក​សៀវភៅ​មក​អាន​បាន​ដោយ​ឥត​គិត​ថ្លៃ​

 

វិបសាយ​នេះ​​មាន​​ផ្ដល់​ជូន​ជា​សៀវភៅ​ជា​ច្រើន​ប្រភេទ​ និង​មាន​ជា​ច្រើន​ភាសា។ ក្រៅ​ពី​សៀវភៅ​ក៏​មាន​ជា​វីដេអូ​ឯកសារ​ រូបភាព​ និង​​ឯកសារ​ជា​ច្រើន​ទៀត៕​​​

 

បញ្ជាក់៖ ចុច​លើ​ឈ្មោះ​វិបសាយ​នីមួយៗដើម្បី​ចូលទៅ​កាន់​វិបសាយ

 

ចុច​អាន៖ រៀន​បញ្ចូល App នៅ​លើ Play Store ងាយៗ​អាច​រៀន​អនុវត្ត​តាម​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Mashable​​​​​​​​​​​