រដ្ឋមន្រ្តីការបរទេសខ្មែរ ថ្កោលទោស អំពើភេរវកម្ម នៅហ្សាកាតា ឥណ្ឌូនេស៊ី

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំ រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ បានចូលរួមរំលែកទុក្ខ និងថ្កោសទោសយ៉ាងខ្លាំង ចំពោះអំពើភេរវកម្ម នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលបណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ និងរងរបួសជាច្រើននាក់។

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បញ្ជាក់នៅក្នុងលិខិត ផ្ញើទៅប្រធានាធិបតី ឥណ្ឌូនេស៊ី លោក ជូកូ វីដូដូថា "ខ្ញុំសម្តែងទុក្ខក្រៀមក្រំ ចំពោះការបំផ្ទុះគ្រាប់នៅហ្សាកាតា នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ ខ្ញុំសូមសម្តែងមរណៈទុក្ខ ចំពោះឯកឧត្តម និងជនរងគ្រោះ ព្រមទាំងក្រុមគ្រួសារ របស់ពួកគេ ខ្ញុំសូមចូលរួមរំលែកទុក្ខបំផុត"។

លោកបញ្ជាក់ថា "ខ្ញុំសូមថ្កោលទោស យ៉ាងធ្ងន់ធ្ងរបំផុត ចំពោះសកម្មភាព វាយប្រហារដ៏គួរឲ្យស្អប់ខ្ពើម ឆ្កួតលីលានេះ"។

ហេតុការណ៍វាយប្រហារនេះ បានកើតឡើងនៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០១៦ នៅទីរដ្ឋធានី ហ្សាកាតា ក្នុងនោះពួក ISIS បានចាប់ផ្តើម ចេញមុខអះអាង ពីការទទួលខុសត្រូវ របស់ខ្លូន ជុំវិញការវាយប្រហារ នេះបើយោងតាម បណ្តាញព័ត៌មានអង់គ្លេស The Guardian៕

រដ្ឋមន្រ្តីការបរទេសខ្មែរ ថ្កោលទោស អំពើភេរវកម្ម នៅហ្សាកាតា ឥណ្ឌូនេស៊ី