គណៈរដ្ឋមន្រ្តី អនុម័ត សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង សំណល់បរិក្ខារ អគ្គិសនី និងអេឡិចត្រូនិច

ភ្នំពេញ៖ សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង សំណល់បរិក្ខារ អគ្គិសនី និងអេឡិចត្រូនិច ត្រូវបានឆ្លងផុត ពីទីស្តីការគណៈរដ្ឋមន្រ្តីហើយ ប៉ុន្តែនៅមានការកែប្រែពាក្យពេជន៍ ក្នុងកិច្ចនៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

យោងតាមហ្វេសប៊ុក លោក ផៃ ស៊ីផាន អ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្រ្តី បានឲ្យដឹងថា សេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការគ្រប់គ្រង សំណល់បរិក្ខារ អគ្គិសនី និងអេឡិចត្រូនិច ក្នុងគោលបំណងដើម្បីប្រកបដោយសុវត្ថិភាពនៃបរិស្ថាន , ការគ្រប់គ្រងឲ្យមានប្រសិទ្ធភាពខ្ពស់នូវសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិច , ទប់ស្កាត់ ការនាំចូលសំណល់ បរិក្ខារអេឡិចត្រូនិក ដើម្បីបោះចោល, កាត់បន្ថយ ការនាំចូលបរិក្ខារ អគ្គិសនី និងអេឡិត្រូនិក ដែលប្រើប្រាស់រួច ដែលនៅមានគុណភាព ប្រើប្រាស់បាន, ទប់ស្កាត់ការ សាយភាយ សារធាតុគ្រោះថ្នាក់ ពីសំណល់បរិក្ខារអគ្គិសនី, និងអេឡិចត្រូនិច ចូលក្នុងបរិស្ថានទឹក ដី និងខ្យល់។

សូមបញ្ជាក់ថា សេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការគ្រប់គ្រង សំណល់បរិក្ខារ អគ្គិសនី និងអេឡិចត្រូនិក មាន ៩ជំពូក ចែកចេញជា ៣៦មាត្រា ដើម្បីអនុវត្ត ចំពោះរាស់សកម្មភាព ពាក់ព័ន្ធ នឹងសំណល់បរិក្ខារ អគ្គិសនី និងអេឡិចត្រូនិច នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

គណៈរដ្ឋមន្រ្តី អនុម័ត សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង សំណល់បរិក្ខារ អគ្គិសនី និងអេឡិចត្រូនិច