សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌឹត តាមរយៈលោក ហ៊ុន ម៉ាណែត បានប្រគេន អំណោយជូនវត្តសំពៅ

កំពង់ស្ពឺ៖ ជាថ្មីម្តងទៀត ស៊ីម៉ងត៍ ចំនួន ១០តោន ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ លោក ហ៊ុន ម៉ាណែត បានប្រគេនជូនវត្តសំពៅ ស្ថិតនៅក្នុងសង្កាត់ច្បាមន ក្រុងច្បាមន ខេត្តកំពងស្ពឺ ដើម្បីសាងសង់ សាលាធម្មសភាថ្មី សម្រាប់គណៈកម្មការវត្ត ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ ប្រើប្រាស់ក្នុងការគោរព ប្រត្តិបត្តិ ព្រះពុទ្ធសាសនា និងទុកសមិទ្ធិផល ផ្នែកពុទ្ធចក្រ យូអង្វែងសម្រាប់ កូនចៅជំនាន់ក្រោយៗទៀត។ 

ព្រះតេជគុណ គីវ សុគន្ធ ព្រះចៅអធិការវត្តសំពៅ មានសង្ឃដីកាថា កន្លងមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្លាប់បានប្រគេន អំណោយមួយចំនួន រួចមកហើយ សម្រាប់កសាង សមិទ្ធផលនានាៗ នៅក្នុងវត្តនេះជាច្រើន។ ហើយពេលនេះ ព្រះតេជគុណ បានទទួលអំណោយ ជាស៊ីម៉ង់ត៍ ចំនួន ១០តោន បន្ថែមទៀត ដើម្បីសាងសង់ សាលាធម្មសភាថ្មីនេះ។

ព្រះតេជគុណ ព្រះចៅអធិការ គណៈកម្មការវត្ត ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ មានភាពសប្បាយ រីករាយខ្លាំងណាស់ ដែលទទួលបាន សមិទ្ធិផល ផ្នែកពុទ្ធចក្រថ្មីទៀត និងសូមជូនពរជ័យ ជូនសម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ឲ្យមានសុខភាពល្អបរិបូរ ដើម្បីដឹកនាំ នាវាកម្ពុជា បន្តទៅទៀត និងពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ៕