Xiaomi Redmi 3 ពិតជាទំនើប នឹងទាន់សម័យមែន

Xiaomi Redmi 3 ពិតជាទំនើប នឹងទាន់សម័យមែន

ក្រុមហ៊ុន Xiaomi បានចេញនូវស្មាតហ្វូនដ៏ស្រស់ស្អាត និងទំនើបថ្មីមួយទៀតគឺ Xiaomi Redmi 3 ដែលស្មាតហ្វូននេះមានរូបរាងគួរអោយចង់ប្រើ ប្រាស់មែនទែន ហើយវាស័ក្កសមបំផុតសំរាប់សុភាពនារី សុភាពបុរសនាពេលបច្ចុប្បន្ន ។ ស្មាតហ្វូននេះមានរូបរាងធំល្មម ប្រើបានស៊ីមពីរ រាងស្តើង តែរឹងមាំល្អ ដោយតួខ្លួនរបស់វាត្រូវបានធ្វើឡើងពីលោហៈធាតុ វាមានទំហំអេក្រង់ 5.0 អ៊ីង ជាប្រភេទ PS LCD capacitive ជាមួយនឹងកម្រិតភាពច្បាស់ 720 x 1280 ភិចសែល ដែលអាចបង្ហាញរូបភាព វីដេអូ បានយ៉ាងច្បាស់ម៉ត់ល្អ ត្រជាក់ភ្នែក ។ Redmi 3 បានបំពាក់នូវកាមេរ៉ាក្រោយទំហំ 13 មេកាភិចសែល អមជាមួយនឹង LED Flash ធំមួយគ្រាប់ ដែលអាចថតរូបភាព វីដេអូ បានយ៉ាងច្បាស់ល្អ រស់រវើក ព្រមទាំងមានទំហំធំ ចំនែកកាមេរ៉ាមុខគឺមានទំហំ 5 មេកាភិចសែល ។ ស្មាតហ្វូននេះដំនើរការដោយប្រព័ន្ធប្រតិបត្តិការ Android OS, v5.1 (Lollipop) មានមេម៉ូរីម៉ស៊ីនទំហំ 16 ជីកាបៃ រ៉េមទំហំ 2 ជីកាបៃ ប្រើបន្ទះឈីប Qualcomm MSM8939v2 Snapdragon 616 ដើរដោយស៊ីភីយូ Quad-core 1.5 GHz Cortex-A53 និង quad-core 1.2 GHz Cortex-A53 អាចអោយយើងដោនឡូតហ្គេម កម្មវិធីផ្សេងៗ បានលឿនរហ័សទាន់ចិត្ត និងលេងហ្គេមក្រាភិចធំៗ ហ្គេមអនឡាញ បើកកម្មវិធីផ្សេងៗបានយ៉ាងរលូនផងដែរ ។ លើសពីនេះ Redmi 3 នេះមានទំហំថាមពលថ្មធំដល់ទៅ 4,100 មីលីអំពែ ដែលធ្វើអោយរយៈពេលនៃការប្រើប្រាស់របស់វាកាន់តែបានយូរ និងមាន 3ព៌ណ យ៉ាងស្រស់ស្អាតគឺ ព៌ណមាស ព៌ណប្រាក់ និងព៌ណប្រផេះ ។

Xiaomi Redmi 3 ពិតជាទំនើប នឹងទាន់សម័យមែន

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 5.0 inches (720 x 1280 pixels)
  • បន្ទះឈីប : Qualcomm MSM8939v2 Snapdragon 616
  • CPU : Quad-core 1.5 GHz Cortex-A53 & quad-core 1.2 GHz Cortex-A53
  • RAM : 2 GB
  • Memory ខាងក្នុង : 16 GB
  • Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ទំហំ 128 GB
  • កាមេរ៉ាក្រោយ : 13 MP, LED flash
  • កាមេរ៉ាមុខ : 5 MP
  • ថាមពលថ្ម : Non-removable Li-Ion 4100 mAh
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v5.1 (Lollipop)
  • ពណ៌ : Gold, Dark Gray, Silver, Classic Gold

Xiaomi Redmi 3 ពិតជាទំនើប នឹងទាន់សម័យមែន

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Xiaomi Redmi 3 ពិតជាទំនើប នឹងទាន់សម័យមែន
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Xiaomi Redmi 3 ពិតជាទំនើប នឹងទាន់សម័យមែន

ចុះថ្ងៃទី15 ខែមករា ឆ្នាំ 2016 ម៉ោង 11:30 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ