លោក ហ៊ុន ម៉ានី នឹង​ធ្វើ​ជា​វាគ្មិន​ពិភាក្សា​អំពី​នយោបាយ​ការបរទេស​នៅ​អាមេរិក

តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​កូន​ប្រុស​បង្កើត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី នឹង​ធ្វើ​ជា​វាគ្មិន​ពិភាក្សា និង​ផ្ដល់​ទស្សនៈ​អំពី​នយោបាយ​ការបរទេស និង​ទំនាក់ទំនង​ជាមួយ​សហរដ្ឋអាមេរិក កូរ៉េ និង​ចិន ជាដើម។

កិច្ច​ពិភាក្សា​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ ទី​២០ ខែ​មករា ចាប់​ពី​ម៉ោង ២:៣០​នាទី រហូត​ដល់​ម៉ោង ៤:០០​រសៀល ដែល​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​សហរដ្ឋអាមេរិក-​កូរ៉េ និង​កម្មវិធី​សិក្សា​ផ្នែក​អាស៊ី​អាគ្នេយ៍​នៃ​វិទ្យាស្ថាន​សិក្សា​ជាន់​ខ្ពស់​អន្តរជាតិ ហ្យន ហប់គិន (Johns Hopkins SAIS)។

លោក ហ៊ុន ម៉ានី ជា​តំណាងរាស្ត្រ​វ័យ​ក្មេង​ជាង​គេ​នៅ​កម្ពុជា។ កាល​ពី​ខែ​មុន លោក​បាន​ប្រកាស​ថា លោក​មាន​ក្ដី​សុបិន​មួយ គឺ​ចង់​ក្លាយ​ជា​នាយករដ្ឋមន្ត្រី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។