អ.ស.ប​ចេញ​របាយការណ៍៖ ឆ្នាំ​២០១៥​ជា​ឆ្នាំ​នៃ​វិបត្តិ​សិទ្ធិ​ចូល​រួម​ប្រជុំ​និង​សម្ដែង​មតិ

របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៥ របស់​បេសកជន​ពិសេស​នៃ​អង្គការ​ប្រជាជាតិ​ដែល​មាន​ចំណងជើង​ថា "ឆ្នាំ​២០១៥ ជា​ឆ្នាំ​នៃ​វិបត្តិ​សិទ្ធិ​ចូល​រួម​ប្រជុំ​និង​សម្ដែង​មតិ" បង្ហាញ​ថា រដ្ឋាភិបាល​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ច្រើន​បាន​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​យ៉ាង​ព្រៃផ្សៃ ជា​ជាង​ស្ដាប់​ពី​ទុក្ខសោក​នៃ​ការ​ទាមទារ​របស់​ពលរដ្ឋ។

​បេសកជន​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ លោក ម៉ៃណា គីអៃ (Maina Kiai) បាន​រៀបរាប់​ក្នុង​របាយការណ៍​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៤ មករា ​ថា សម្ពាធ​ទៅ​លើ​សិទ្ធិ​ក្នុង​ការ​រួម​ប្រជុំ ឬ​ការ​ធ្វើ​បាតុកម្ម ក្លាយ​ជា​និន្នាការ​សកល​មួយ​ក្នុង​ការ​ដាក់​​សម្ពាធ​ដល់​ពលរដ្ឋ និង​សង្គម​ស៊ីវិល តាម​រយៈ​ការ​បង្កើត​ច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។ ដោយ​ឡែក​នៅ​កម្ពុជា និង កាហ្សាក់ស្ថាន (Kazakhstan) បាន​អនុម័ត​ច្បាប់​ដ៏​ចម្រូងចម្រាស​ដែល​គំរាម​ដល់​ឯករាជ្យភាព​របស់​សង្គម​ស៊ីវិល។ បញ្ហា​នេះ​បាន​នាំ​ឲ្យ​ប្រទេស​អ៊ូហ្គាន់ដា (Uganda) បង់ក្លាដេស (Bangladesh) ចិន និង​ប្រទេស​ដទៃ​ទៀត​កំពុង​ពិចារណា​ធ្វើ​ច្បាប់​នេះ​ដែរ។

​លោក ម៉ៃណា គីអៃ និយាយ​ថា សង្គម​ស៊ីវិល​នឹង​ប្រឈម​ការ​តស៊ូ​មួយ​ដ៏​លំបាក​ក្នុង​ការ​ទាមទារ​សិទ្ធិ​ពលរដ្ឋ​ក្នុង​ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។