សាវីន ហ្វីលីប ពិតជាដើរតួក្នុងរឿង Angelina Jolie ពិតប្រាកមែន

ភ្នំពេញ៖ បើទោះបីជាខំព្យាយាម លាក់បាំង បដិសេធ ម្តងហើយម្តងទៀត ពីអ្នកសារព័ត៌មាន តារាដែលផុសផុល រឿងសប្បុរសធម៌ លោក សាវីន ហ្វីលីប ពិតជាចូលរួមថតភាពយន្តឲ្យតារាហូលីវ៉ូដ នាង Angelina Jolie ដោយចំណាយកញ្ចប់ ទឹកប្រាក់រាប់ម៉ឺន ដុល្លារអាម៉េរិក ។

ប្រភពព័ត៌មាន ក្នុងចង្កោមសិល្បៈ បានលួចបង្ហើបឲ្យដឹងថា ពិតប្រាកដណាស់ លោក សាវីន ហ្វីលីប ពិតជាថតរឿងឲ្យ តារាហូលីវ៉ូដ Angelina Jolie តែលោកមិនហ៊ាននិយាយ ជាសាធារណៈ ព្រោះបំរាមរបស់ក្រុមថត និងផលិតករ របស់តារាហូលីវ៉ូដ មិនឲ្យខ្ចាយព័ត៌មាននេះ ចេញទៅក្រៅ ។

បើទោះបីជាខំលាក់ បាំងយ៉ាងណា ព័ត៌មាននេះ នៅតែធ្លាយចេញដដែល ដោយក្រដាសមិនអាច ខ្ចប់ភ្លើងជិតបានឡើយ ធ្វើឲ្យមហាជន គិតថា តារាវ័យជ្រេ រូបសង្ហារ សាវីន ហ្វីលីប ពិតជាមានសំណាង ដែលមានឱកាស ពាំនាំវប្បធម៌ខ្មែរ ទៅកាន់លោកខាងលិច និងជាឱកាសមួយ ធ្វើឲ្យពិភពលោក កាន់តែស្គាល់ខ្មែរច្បាស់មែនទែន ។ម្យ៉ាងវិញទៀត Angelina Jolie ដែលមកដឹកនាំថតរឿង នៅលើកទឹកដីកម្ពុជា នេះ នឹងទាក់ទាញឲ្យ ផលិតករបរទេស លើពិភពលោក នឹងងាកមកចាប់អារម្មណ៍ យកទឹកដីកម្ពុជា ថតរឿងផ្សេងៗទៀត ដែលជាប្រភពមួយ ជួយឲ្យ តារាខ្មែរអាចទាញយកចំណូល ដ៏ច្រើនលើសលប់ ។

ក្នុងបទសម្ភាស ជាមួយនឹង LookingToday កន្លងមក លោក សាវីន ហ្វីលីប នៅតែបន្តលាក់បាំង និងច្រានចោលម្តងហើយម្តងទៀត ដោយសុំមិននិយាយ ទាក់ទងថតភាពយន្តឲ្យ Angelina Jolie ដោយក្នុងនោះលោកបានថ្លែងថា «មិនអាចនិយាយបានទេ» ។ ប៉ុន្តែលោកក៏បានទទួលស្គាល់ថា «រឿងអ្វីក៏ដោយ មិនអាចលាក់បាំងនឹង អ្នកសារព័ត៌មានបានឡើយ» ។

ប្រភពខាងលើបានទម្លាយថា «លោក សាវីន ហ្វីលីប ទទួលបានចំណូល ច្រើនលើសលប់ ពីការថតរឿងនេះ បើធៀបការថតភាពយន្ត ឲ្យផលិតករក្នុងស្រុក គឺមិនអាចធៀបនឹង ចំណូលទទួលបានពី Angelina Jolie ដែលអាចឲ្យលោករស់បាន យ៉ាងស្រូលមួយរយៈ ពីចំណូលនេះ» ៕

សាវីន ហ្វីលីប ពិតជាដើរតួក្នុងរឿង Angelina Jolie ពិតប្រាកមែន

សាវីន ហ្វីលីប ពិតជាដើរតួក្នុងរឿង Angelina Jolie ពិតប្រាកមែន