អាវុធហត្ថ​ខណ្ឌដូនពេញ បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ករណី​ចែកចាយ​និង​ផ្តល់​ទីតាំង​

ភ្នំពេញ:  កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​គ្រឿងញៀន ចុះធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ក្នុងករណី​ចែកចាយ និង​ផ្តល់​ទីតាំងឲ្យ​ប្រើប្រាស់​គ្រឿងញៀន​។​

​ប្រតិបត្តិការ​ចុះបង្ក្រាប​និង​ឃាត់ខ្លួន នេះ​បាន​ធ្វើឡើង នា​វេលា​ម៉ោង​១១​និង​៤០​នាទីព្រឹក ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០១៦ ចំណុច​ផ្ទះជួល​គ្មាន​លេខ​(​សំណង់​អាណាធិបតេយ្យ​)​ផ្លូវ​៧០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​ជនសង្ស័យ​ទាំង​៣​នាក់ ទី​១.​ឈ្មោះ ផាន់ ធា ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ស្នាក់នៅ​ផ្ទះជួគ្មាន​លេខ ខាងលើ​(​ជា​ម្ចាស់ផ្ទះ​និង​ជា​ម្ចាស់​ថ្នាំញៀន​)​។​ទី​២.​ឈ្មោះ ផាន់ ណាវី ភេទ​ប្រុសអាយុ​១៨​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​(​ជា​អ្នក​មើលផ្លូវ​) ។​និង​ទី​៣.​ឈ្មោះយី ធី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​(​ជាអ្នកប្រើប្រាស់​)​។​
 
​វត្ថុតាង ដែល​ឃាត់​បាន​រួមមាន​៖ ក្រាម​ស​ថ្លា​ចំនួន​៣៩​កញ្ចប់​តូច និង​១​កញ្ចប់​ធំ ជញ្ជីងថ្លឹង ចំនួន​១ ទូរស័ព្ទ ចំនួន​៣​គ្រឿង ដាវ ចំនួន​២​ដើម ស្លាក​លេខ​ម៉ូតូ ចំនួន​១(ភ្នំពេញ​1Y:1576) ដែកកេះ ចំនួន​៥ និង​សំភា​រះ​សំ​ម្រា​ប់​សេព​គ្រឿងញៀន​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅកាន់​មូលដ្ឋាន​ទីបញ្ជាការកងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អាវុធហត្ថ​ខណ្ឌដូនពេញ បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ករណី​ចែកចាយ​និង​ផ្តល់​ទីតាំង​