ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ​តាម​សេចក្តី​រាយការណ៍​ពី​​​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​មុន​នេះ​បន្តិច​​ថា បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ​.​ជ​.​ប) បាន​បើក​កិច្ចប្រជុំ​ជ្រើសតាំង​អគ្គលេខាធិការ​១​រូប និង​អគ្គលេខាធិការ​រង​៤​រូប អស់​ពេញ​មួយ​ព្រឹក​​ថ្ងៃទី​១៥ មករា ​នេះ​ ​នៅ​ទី​បញ្ចប់​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​​ជ្រើស​តាង​លោក​ ​ទេព នីថា ​​​​​​ជា​អគ្គ​លេខាធិការ គ.ជ.ប ​និង​លោក​ នី ចរិយា ​ជាប់​ជា​អគ្គ​លេខាធិការ​រង គ.ជ.ប ។​

គួរ​បញ្ជាក់​ថា បេក្ខជន​៣​រូប ​ដែល​គ​.​ជ​.​ប ​បាន​សម្រេច​ជ្រើសរើស​ក្នុង​បញ្ជី​ចម្រាញ់​ចុង​ក្រោយ ​ហើយ​​ត្រូវ​ជ្រើស​តាំងនៅ​ថ្ងៃ​សុក្រ​នេះ​ រួម​មាន​ ​១-​លោក ទេព នី​ថា អតីត​អគ្គលេខាធិការ គ​.​ជ​.​ប ​ចាស់ ២-លោក យ៉ា ណា​វុ​ធ ប្រធាន​អង្គការ​ខា​រ៉ា​ម​កម្ពុជា និង​៣-​លោក ហេង មុន្នី​ចិន្តា នាយក​ប្រតិបត្តិ​អង្គការ​ព្រះ​ពុ​ទ្ឋ​សាសនា​ដើម្បី​អភិវឌ្ឍន៍ ៕​

ព័ត៌​មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើទំព័រកាសែត​កោះ​សន្តិភាព​