ស្ងាត់ៗ អោក សុ​ម៉ា​រី​ម៉ា សម្រាល​កូនស្រី​នៅ លើ​ទឹកដី​សហរដ្ឋ​អា​មេ​រិ​ក

Doliprane TVC

អោក សុ​ម៉ា​រី​ម៉ា បាន​ចាក​ចេញទៅ​រស់នៅ​ទឹកដី​សហរដ្ឋអាមេរិក​ជិត​ពីរ​ឆ្នាំ​មកហើយ ថ្មីៗ​នេះ​នាង​ទើបតែ​សម្រាល​បានកូន​ស្រី​គួរ​ឲ្យ​ស្រលាញ់​ម្នាក់ កាលពី​ថ្ងៃទី ​១០ ​ខែមករា​ឆ្នាំ​២០១៦ កន្លងមកនេះ ។ អោក សុ​ម៉ា​រី​ម៉ា ពិតជា​រំភើបចិត្ត​ជាមួយ​កំណើត​កូនស្រី​នេះ​ខ្លាំងណាស់ ទោះបីជា​នាង​ធ្លាប់មាន​កូនប្រុស ចំនួន​ពីរ​នាក់​រួចហើយ​ក្តី ។តាមរយៈ​រូបភាព​ដែល​បាន​បង្ហោះ​នៅលើ​ទំព័រ ​Facebook របស់ អោក សុ​ម៉ា​រី​ម៉ា បានបង្ហាញ​ឲ្យ​ឃើញថា នាង​មាន​សុខភាព​ល្អ សូម្បីតែ​កូនតូច​របស់​នាង​ក៏មាន​សុខភាព​ល្អ​និង​មានមុខមាត់​គួរ​ឲ្យ​ស្រលាញ់​ដែរ ចំណែក​ស្វាមី​របស់​នាង កាន់តែ​មានការ​រំភើប​ចិត្ត​ជាមួយនិង​កំណើត​កូនស្រី​ម្នាក់នេះ ។

ស្ងាត់ៗ អោក សុ​ម៉ា​រី​ម៉ា សម្រាល​កូនស្រី​នៅ លើ​ទឹកដី​សហរដ្ឋ​អា​មេ​រិ​ក

​អោក សុ​ម៉ា​រី​ម៉ា បាន​ផ្លាស់ប្តូរ​ឈ្មោះ​ទៅជា អោក សុ​ម៉ា​រី វិញ ដើម្បី​ទទួលបាន​ហ៊ុ​ង​ស៊ុយ ក្នុងអំឡុង​ពេលដែល​នាង​ចេញទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក នៅ​ដើមឆ្នាំ​២០១៣ គឺ​នាង​ទៅ​សម្តែង​នៅ​ទីនោះ រយៈពេល​៦​ខែ ។​ ប៉ុន្តែ​មុនពេល​ចាកចេញ​នាង​ធ្លាប់បាន​ប្រាប់ «​ប្រជាប្រិយ​»​ថា នាង​ទៅ​សម្តែង​ផង និង​ទៅ​រស់នៅ​ទីនោះ​ផង ពីព្រោះ​នាង​បាន​ស្រលាញ់គ្នា​និង​រួមរស់​ជាមួយ​បុរស​ខ្មែរ ដែលមាន​វ័យ​ច្រើនជាង​នាង ទាំង​មិនទាន់​រៀបការ ។ ​

ស្ងាត់ៗ អោក សុ​ម៉ា​រី​ម៉ា សម្រាល​កូនស្រី​នៅ លើ​ទឹកដី​សហរដ្ឋ​អា​មេ​រិ​ក

ចាប់តាំងពី​ចេញទៅ​រស់នៅ​ទឹកដី​សហរដ្ឋ​អា​មេ​រិ​កមក អោក សុ​ម៉ា​រី​ម៉ា មិនបាន​បោះបង់​អាជីព​ចម្រៀង​ចោល​នោះទេ នាង​នៅតែ​ចេញ​ច្រៀង​និង​សម្តែង​រាល់ពេល​មាន​ពិធី​ធំៗ​និង​ពេល​ជួបជុំ​មិត្តភក្តិ​សិល្បៈ ។​ប៉ុន្តែ ស្វាមី​របស់​នាង​មិន​ចង់​ឲ្យ​នាង​ប្រកប​អាជីព​នេះ​ទេ ព្រោះ​គេច​ង់​ឲ្យ​នាង​នៅផ្ទះ​មើល​គ្រួសារ​និង​រៀន​ភាសា ជាង​ឲ្យ​នាង​ចេញទៅ​ប្រកបការងារ​នៅ​ខាងក្រៅ ។

ស្ងាត់ៗ អោក សុ​ម៉ា​រី​ម៉ា សម្រាល​កូនស្រី​នៅ លើ​ទឹកដី​សហរដ្ឋ​អា​មេ​រិ​ក

​គួរបញ្ជាក់​ផងដែរ​ថា អោក សុ​ម៉ា​រី​ម៉ា ធ្លាប់មាន​កូនប្រុស​ពីរ​នាក់​រួចមកហើយ ជាមួយ​ស្វាមី​មុន ទោះបីជា​លែងលះគ្នា​រួចហើយ​ក្តី នាង​នៅតែ​មើលថែ​កូនប្រុស​ទាំងពីរ​នាក់​នោះ​ដដែល ។ បើតាម​ប្រភព​ពត៌មាន​ពី​ក្រុម គ្រួសារ​របស់​នាង​បាន​បង្ហើប​ឲ្យ​ដឹងថា អោក សុ​ម៉ា​រី​ម៉ា ក៏មាន​បំណង​នឹង​ធានា​កូនប្រុស​ទាំងពីរ​នាក់ ចេញទៅ​រស់នៅ​សហរដ្ឋ​អា​មេ​រិ​ក ជាមួយ​នាង​ដែរ ប៉ុន្តែ​មិនមែន​ក្នុង​ពេលនេះ​ទេ គឺ​រងចាំ​ប៉ុន្មាន​ឆ្នាំ​ទៀត នៅពេលដែល​នាង ទទួលបាន​សិទ្ធ​រស់នៅ​ទីនោះ ដោយ​ស្របច្បាប់​សិន ។ អា​លី​ណា​