Wanda Group ទិញ​សិទ្ធ​កាន់កាប់​ស្ទូ​ឌី​យ៉ូ Legendary ៣,៥​ពាន់​លាន​ដុល្លារ​

Doliprane TVC

​ក្រុមហ៊ុន Wanda Group ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​ចិន ថ្មីៗ​នេះ​បាន​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​ក្នុង​ទឹក ប្រាក់ ៣,៥​ពាន់​លាន​ដុល្លា​អា​មេ​រិច ទិញ​ស្ទូឌីយូ Legendary Entertainment របស់​ហូលីវូត​។ ស្ទូ​ឌី​យ៉ូ​នេះ​ត្រូវបាន​គេ​ស្គាល់​ថា ជាទី​ផលិត​ខ្សែភាពយន្ត​ល្បីៗ​ជាច្រើន​កន្លងមក​ដូចជា​រឿង “Jurassic World” “Pacific Rim” និង “Godzilla” ជាដើម​។ កន្លងមក ស្ទូ​ឌី​យ៉ូ​នេះ​ធ្លាប់​រកចំណូលបាន​សរុប​ចំនួន ១២​ពាន់​លាន ដុល្លារ​អា​មេ​រិច​ពី​ខ្សែភាពយន្ត​ដែល​បានដាក់​ប​ញ្ជាំ​ង​នៅ​ទូទាំង​ពិភពលោក​។​
​ដូច​គេ​ធ្លាប់​ដឹង​ហើយ​ថា វិស័យ​ឧស្សាហកម្ម​ខ្សែភាពយន្ត​ក្នុង​សហរដ្ឋ​អា​មេ​រិច ជា​វិស័យ​មួយ​ដែល​ឈាន ដល់​ចំនុចកំពូល និង​មាន​តម្រូវការ​ច្រើន​។

Wanda Group ទិញ​សិទ្ធ​កាន់កាប់​ស្ទូ​ឌី​យ៉ូ Legendary ៣,៥​ពាន់​លាន​ដុល្លារ​

លោក Wang Jianlin ដែលជា​សេដ្ឋី​ជំនួញ​ដ៏​មាន​បំផុត​មួយរូប (​កំពូល​អ្នកមាន​ទី​១៥​ក្នុង​លោក យោងតាម​កំណត់ត្រា​ចាត់​ចំណាត់ថ្នាក់​ពី Blooberg) ក្នុងប្រទេស​ចិន​បាន​និយាយថា ការទទួលយក​នូវ​សិទ្ធិ​កាន់កាប់​នេះ គឺ​ដើម្បី​ភាព​រីកចំរើន​បន្ត និង​ធ្វើការ​កែប្រែ​ខ្លះៗ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន គឺ​លោក Hong Lei បាន​និយាយថា ការ​ទិញយក​នូវ​ស្ទូឌីយូ​នេះ គឺជា​រឿង​របស់​ក្រុមហ៊ុន​ផ្ទាល់ ដើម្បី​ជម្រុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​មុខ​ជំនួញ​រវាង​ចិន និង​អា​មេ​រិច អោយបាន​កាន់តែខ្លាំង​ថែមទៀត ក្នុង​វិស័យ​ខ្សែភាពយន្ត​។

ការ​ទិញយក​នូវ​សិទ្ធិ​កាន់កាប់​បែបនេះ ត្រូវបាន​គេ​នឹកឃើញ​ដល់​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និ​ចមួយ​របស់​ជប៉ុន​គឺ ក្រុមហ៊ុន Sony ដែល​បាន​ទិញយក​សិទ្ធ​កាន់កាប់​ផលិតកម្ម Columbia Pictures កាលពី​ឆ្នាំ ១៩៨៩​។ ​គួរ​បញ្ជាក់ថា លោក Wang បានទទួល​ការចាប់អារម្មណ៍​ខ្លាំង​លើ​ឆាក​អន្តរជាតិ​ចាប់តាំងពី ២០១២​មក នៅពេល​លោក​បាន​ទិញ​សាខា​ចែកចាយ​ខ្សែភាពយន្ត AMC Entertainment របស់​អា​មេ​រិច ក្នុង​ទឹកប្រាក់ ២,៦​ពាន់​លាន​ដុល្លារ ហើយ​លោក​ក៏​ជា​ម្ចាស់​ក្រុមហ៊ុន​ដែលមាន​ហាង​ទំនិញ​ជាង ២០០ កន្លែង ផ្សារ​ទំនើប និង​សណ្ឋាគារ​មួយចំនួន​នៅក្នុង​ប្រទេស​ចិន​។ សុផល

Wanda Group ទិញ​សិទ្ធ​កាន់កាប់​ស្ទូ​ឌី​យ៉ូ Legendary ៣,៥​ពាន់​លាន​ដុល្លារ​