​ក្មេង​ដែល​ចាំង​ពន្លឺ​សិប្ប​និមិត្ត​ច្រើនពេក​អាច​នឹង​ធ្វើឱ្យ​ធា​ត់​

​ក្មេង​ដែល​ចាំង​ពន្លឺ​សិប្ប​និមិត្ត​ច្រើនពេក​អាច​នឹង​ធ្វើឱ្យ​ធា​ត់​

​ក្មេងៗ​ដែល​ចំណាយ​ពេល​ច្រើន​ក្នុង​ការលេង​ថា​ប្លេត ទូរស័ព្ទដៃ ឬ​មើល​ទូរទស្សន៍​ទំនងជា​ងាយ​នឹង​ធាត់​ណាស់ ព្រោះ​ថា​ពួកគេ​មិនសូវ​មាន​សកម្មភាព​រា​ង​កាយ ប៉ុន្តែ​វា​ក៏​ដោយសារ​តែ​ពួកគេ​ប៉ះពាល់​នឹង​ពន្លឺ​ចេញពី​ឧបករណ៍​ទាំងនេះ​ច្រើនពេក​ដែរ​។ ការសិក្សា​បាន​រកឃើញថា ភាព​ខ្លាំងក្លា និង​ពេលវេលា​នៃ​ការប៉ះពាល់​នឹង​ពន្លឺ​ទាំងនេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការបំពេញ​មុខងារ​នៃ​ការរំលាយ​អាហារ និង​ទម្ងន់​របស់​មនុស្ស​។

​អ្នកស្រាវជ្រាវ​ម្នាក់​ឈ្មោះថា Cassandra Pattinson មកពី​សាកលវិទ្យាល័យ Queensland University of Technology ក្នុង​តំបន់ Brisbane ប្រទេស​អូស្ត្រាលី​បាន​និយាយថា “​ពន្លឺ​សិប្ប​និមិត្ត​ដូចជា ភ្លើង​ដែល​ចេញពី​ថា​ប្លេត ទូរស័ព្ទដៃ ភ្លើង​អំពូល និង​ទូរទស្សន៍ មានន័យ​ថា ក្មេង​សម័យ​ទំនើប​យើង​នេះ​កំពុងតែ​ប៉ះពាល់​នឹង​វា​ច្រើនជាង​មនុស្ស​ជំនាន់​មុនៗ​ណាស់​។ ការប៉ះពាល់​ពន្លឺ​ទាំងនេះ​កាន់តែ​ច្រើន​វា​នឹង​បង្កើន​លទ្ធភាព​ធាត់​ជ្រុល​របស់​ពួកគេ​បាន​”​។

អ្នកស្រាវជ្រាវ​បាន​សិក្សា​ទៅ​លើ​ក្មេង​អាយុ​ចាប់ពី ៣ ទៅ​៥​ឆ្នាំ ដែឡ​មកពី​មជ្ឈមណ្ឌល​ថែទាំ​កុមារ Brisbane ចំនួន ៦​កន្លែង​។ ពួកគេ​ត្រូវ​បាន​តាមដាន​ទៅ​លើ​ការ​គេង សកម្មភាព និង​ការប៉ះពាល់​ពន្លឺ​រយៈពេល ២​សប្តាហ៍ ជាមួយនឹង​ការ​វា​សស​ន្ទ​ស្សន៍​ទម្ងន់ និង​កំពស់ BMI ដែរ បន្ទាប់​មក​ត្រូវការ​ដាម​ដាន​នៅ រយៈពេល ១២​ខែ​ក្រោយ​ទៀត​។ ក្នុងពេល​តាមដាន​ដំបូង អ្នកស្រាវជ្រាវ​បាន​រកឃើញថា ការប៉ះពាល់​នឹង​ពន្លឺ​ក្នុង​កម្រិត​មធ្យម​លឿន​ពេក​នៅពេល​ថ្ងៃ​គឺ​ទាក់ទង​នឹង BMI ខ្ពស់​ដែរ ខណៈពេល​ដែល​អ្នក​ទទួល​បាន​ពន្លឺ​ខ្លាំង​បំផុត​ទាំង​ក្រៅ និង​ក្នុង​ផ្ទះ នៅ​ពេល​រសៀល​បែរជា​មាន​រាង​ស្លីម​ទៅវិញ​។

នៅ​ពេល​កំពុងតែ​តាមដាន ក្មេងៗ​ដែល​ប៉ះពាល់​នឹង​ពន្លឺ​តាំងពី​ចាប់ផ្តើម​មក​នោះ​គឺមាន BMI ខ្ពស់​ជាង​គេ​នៅ​រយៈពេល ១២​ខែក្រោយ​។ Pattinson ពន្យល់ថា Circadian Clock ត្រូវបាន​គេ​ស្គាល់​ថា​ជា​ម៉ោង​ក្នុង​រាងកាយ ដែល​វា​ដំបូង​ឡើយ​ធ្វើការ​តាមរយៈ​ការប៉ះពាល់​នឹង​ពន្លឺ ហើយក៏​កើត​ជា​ការ​កំណត់​ពេលវេលា​ដែរ​។ វា​មាន​ឥទ្ធិពល​ទៅលើ​ទម្លាប់​នៃ​ការ​គេង ការ​ធាត់ ឬ​ស្រក​ទម្ងន់ បម្រែបម្រួល​អ័រម៉ូន និង​អារម្មណ៍​យើង​”​។ ការស្រាវជ្រាវ​នេះ​បាន​ណែនាំ​ថា ឥឡូវនេះ ការប៉ះពាល់​នឹង​ពន្លឺ​ជាច្រើន​ប្រភេទ​ខុសៗ​គ្នា (​សិប្ប​និមិត្ត និង​ធម្មជាតិ​) នៅ​ពេលវេលា​មួយ​ខុសៗ​គ្នា​ជា​ផ្នែក​មួយ​ដែល​ត្រូវ​យក​មក​ជជែក​គ្នា​អំពី​ទម្ងន់​របស់​ក្មេង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី15  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។