លោក ទេព នីថា ជាប់ជាលេខាធិការ និងលោក នី ចរិយាជាប់ជា អគ្គលេខាធិការរង នៃ គ.ជ.ប

ភ្នំពេញ៖ ក្រោយពីការ បើកកិច្ចប្រជុំ ដើម្បីសម្រេចជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរងរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ទាំង៩រូបនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ ២០១៦នេះ អស់រយៈពេលជាច្រើនម៉ោងនោះ លទ្ធផលគឺបានទៅលើលោក ទេព នីថា ជាអគ្គលេខាធិ ការ ខណៈលោក នី ចរិយាជាអគ្គលេខាធិការរង។

 នេះជាការប្រកាសឲ្យដឹងពី ស៊ិន ប៊ុកហុក ប្រធានគ.ជ.ប ប្រាប់ក្រុមអ្នសារព័ត៌មាន ក្រោយពីបញ្ចប់កិច្ច ប្រជុំ។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីនៅថ្ងៃទី៦ ខែ មករា ឆ្នាំ ២០១៦ បានធ្វើការសម្រាំងយកបេក្ខជនចំនួន៣នាក់ សម្រាប់ជ្រើសរើសជាអគ្គលេខាធិការ និង១២នាក់ផ្សេង សម្រាប់ជ្រើសរើសជាអគ្គលេខាធិការរង ក្នុងចំណោមបេក្ខជន ដែលបានបំពេញ បែបបទដាក់ពាក្យត្រឹម ត្រូវ តាមលក្ខខណ្ឌ ចំនួន៨៦នាក់៕

លោក ទេព នីថា ជាប់ជាលេខាធិការ និងលោក នី ចរិយាជាប់ជា អគ្គលេខាធិការរង នៃ គ.ជ.ប