ឧកញ៉ា គួច ម៉េងលី៖ “ខ្ញុំ​មិន​សុំ​ទោស ព្រោះ​ខ្ញុំ​រិះគន់​ត្រឹម​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ឆ្លង​កាត់”

ឧកញ៉ា គួច ម៉េងលី៖ “ខ្ញុំ​មិន​សុំ​ទោស ព្រោះ​ខ្ញុំ​រិះគន់​ត្រឹម​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ឆ្លង​កាត់”

“ខ្ញុំ​មាន​សិទ្ធិ​នៅ​ក្នុង​ការ​បញ្ចេញ​មតិ ហើយ​ខ្ញុំ​និយាយ​ថា ពេទ្យ​អាក្រក់​គឺ​គ្រាន់តែ​ជា​អ្វី​ដែល​ខ្ញុំ​ធ្លាប់​បាន​ជួប​កន្លង​មក”។ នេះ​ជា​ការ​លើក​ឡើង​របស់ លោក ឧកញ៉ា គួច ម៉េងលី ដែល​បាន​ឆ្លើយ​តប​ទៅ​នឹង​លិខិត​​របស់​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា បាន​ស្នើ​ឲ្យ​លោក​ធ្វើ​ការ​ កែ​តម្រូវ​ពាក្យ និង សុំ​ទោស​ជា​សាធារណៈ។

 

សូមចុចអាន៖ ឧកញ៉ា​​ គួច ម៉េងលី ​វេជ្ជបណ្ឌិត​ចិត្ត​ធម៌​ ​អតីត​​កាល​​ជា​អ្នក​រើស​សំរាម​

 

ឧកញ៉ា គួច ម៉េងលី៖ “ខ្ញុំ​មិន​សុំ​ទោស ព្រោះ​ខ្ញុំ​រិះគន់​ត្រឹម​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ឆ្លង​កាត់”

រាប់​ពី​ខាង​ឆ្វេង​គឺ​លោក​ឧកញ៉ា គួច ម៉េងលី

 

លោក ឧកញ៉ា បាន​លើកឡើង​ថា អ្វី​ដែល​លោក​បាន​លើកឡើង​គឺ​ក្នុង​ន័យ​ជា​បទ​ពិសោធន៍​ដែល​ធ្លាប់​ជួប​គ្រូពេទ្យ​ដែល​មិន​ល្អ ដូច្នេះ ការ​កែ​តម្រូវ​ និង​ការ​សុំ​ទោស​សាធារណៈ​គឺ​មិន​អាច​កើត​មាន​ឡើង​នោះ​ទេ។ “កុំ​ខឹង​គ្នា​ទៅ​វិញ​ទៅ​មក​អី ខ្ញុំ​ថា គួរ​តែ​ខាង​ពេទ្យ​ហ្នឹង! កែ​ប្រែ​ផ្ទៃ​ក្នុង​វិញ​ល្អ​ជាង ដើម្បី​ឲ្យ​វិស័យ​សុខាភិបាល​​ខ្មែរ​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ ជា​ទំនុក​ចិត្ត និង ភាព​កក់​ក្ដៅ​ សម្រាប់​ប្រជាពលរដ្ឋ”។

 

ឧកញ៉ា​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​សេដ្ឋី​ចិត្ត​ធម៌ បាន​និយាយ​ទៀត​ថា ថ្វីត្បិត​តែ​ លោក​បាន​និយាយ​រឿង​ថា ពេទ្យ​មួយ​ចំនួន​អាក្រក់​ តែ​តាម​ពិត​ទៅ​ប្រជាពលរដ្ឋ​ទូទៅ​ក៏​ធ្លាប់​ជួប​ច្រើន​ដែរ។ ម៉្លោះហើយ​បាន​ជា​ប្រជាពលរដ្ឋ​មួយ​ចំនួន​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស។​

 

លោក​ឧកញ៉ា សង្កត់​ធ្ងន់​ថា “ខ្ញុំ​រិះគន់​ថា ពេទ្យ​អាក្រក់​មិន​មាន​ន័យ​ថា ពេទ្យ​នឹង​សម្លាប់​អ្នក​ជំងឺ​ទេ តែ​ពេទ្យ​មួយ​ចំនួន​ប្រើប្រាស់​ភាសា​មិន​សមរម្យ ខ្វះ​សីលធម៌ វិជ្ជាជីវៈ​ជា​ពេទ្យ​ និយាយ​រួម​ការ​ផ្ដល់​សេវា​នៅ​មិនទាន់​ល្អ​ដល់​អ្នក​ជំងឺ”។

 

ការ​លើក​ឡើង​របស់​​ឧកញ៉ា គួច ម៉េងលី ខាង​លើ​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​បាន​សរសេរ​លិខិត​មួយ​ច្បាប់​​តម្រូវ​ឲ្យ​លោក​ឧកញ៉ា កែ​តម្រូវ​ពាក្យ​​សំដី និង ធ្វើ​ការ​សុំ​ទោស​ជា​សាធារណៈ ក្រោយ​​រិះគន់​គ្រូពេទ្យ​នៅ​កម្ពុជា៕

 

ខាង​ក្រោម​នេះ គឺជា លិខិត​របស់​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា ដែល​ស្នើ​ឲ្យ​លោក​ឧកញ៉ា ធ្វើ​ការ​សុំ​ទោស​ជាសាធរណៈ​រឿង​រិះគន់​គ្រូពេទ្យ​នៅ​កម្ពុជា៖

ឧកញ៉ា គួច ម៉េងលី៖ “ខ្ញុំ​មិន​សុំ​ទោស ព្រោះ​ខ្ញុំ​រិះគន់​ត្រឹម​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ឆ្លង​កាត់”

ឧកញ៉ា គួច ម៉េងលី៖ “ខ្ញុំ​មិន​សុំ​ទោស ព្រោះ​ខ្ញុំ​រិះគន់​ត្រឹម​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ឆ្លង​កាត់”