​ស្ដេច​គ្រឿងញៀន El Chapo ពាក់​ស្បែក​ជើង​ Yeezy តម្លៃ​៥​ម៉ឺន​ដុល្លារ ពេល​ប៉ូលិស​ចាប់​ខ្លួន

​ស្ដេច​គ្រឿងញៀន El Chapo ពាក់​ស្បែក​ជើង​ Yeezy តម្លៃ​៥​ម៉ឺន​ដុល្លារ ពេល​ប៉ូលិស​ចាប់​ខ្លួន

ស្ដេច​គ្រឿងញៀន Joaquin ‘El Chapo’ Guzman ត្រូវ​ប៉ូលិស​ម៉ិកស៊ីកូ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​កាល​ពី​សប្ដាហ៍​មុន​បន្ទាប់​រត់​ចេញ​ពីពន្ធនាគារ​​អស់​រយៈពេល​៦​ខែ។ កំឡុង​ពេល​ កង​កម្លាំង​ចាប់​បាន El Chapo​ មាន​ប្រាក់​ជាប់​ខ្លួន​ ៥០​ម៉ឺន​ដុល្លារ​ ហើយ​ពាក់​ស្បែក​ជើង​ម៉ាក​ Yeezy តម្លៃ​ដល់​៥​ម៉ឺន​ដុល្លារ​និង​ខោ​ស្បែក​តម្លៃ​៦ម៉ឺន​ដុល្លារ​។

 

​ស្ដេច​គ្រឿងញៀន El Chapo ពាក់​ស្បែក​ជើង​ Yeezy តម្លៃ​៥​ម៉ឺន​ដុល្លារ ពេល​ប៉ូលិស​ចាប់​ខ្លួន

 

មិន​ត្រឹម​តែ​មាន​ខោអាវ​ថ្លៃ​ៗ​នោះ​ទេ ពេល​ប៉ូលិស​បើ​ការ​វាយ​ប្រហារ​នៅ​ផ្ទះ​លាក់ខ្លួន​របស់​ El Chapo ពួក​គេ​មាន​អាវុធ​ជា​ច្រើន​នៅ​ក្នុង​ដៃ​ដូច​ជា កាំភ្លើង​មេ​ កាំភ្លើង​វែង​ខ្លី​។ ប៉ុន្តែ​សំណាង​អាក្រក់​​គ្នីគ្នា​របស់ El Chapo៦​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ឯ​៥​នាក់​ទៀត​បាន​ស្លាប់​​​ពេល​បើក​ការ​បាញ់​ប្រហារ។

 

កាល​ពី​ចុង​សប្ដាហ៍​ ការិយាល័យ​របស់​អគ្គមេធាវី​ម៉ិកស៊ីកូ​ ​បាន​និយាយ​ថា​ នឹង​មាន​ការ​ដំណើរ​ការ​​ក្នុង​ការ​ប្រគល់​ជន​ឧក្រិដ្ឋ​ស្ដេច​គ្រឿងញៀន​ Joaquin “El Chapo” Guzman ទៅ​ឲ្យ​សហរដ្ឋអាមេរិក​៕

 

​ស្ដេច​គ្រឿងញៀន El Chapo ពាក់​ស្បែក​ជើង​ Yeezy តម្លៃ​៥​ម៉ឺន​ដុល្លារ ពេល​ប៉ូលិស​ចាប់​ខ្លួន

 

​ស្ដេច​គ្រឿងញៀន El Chapo ពាក់​ស្បែក​ជើង​ Yeezy តម្លៃ​៥​ម៉ឺន​ដុល្លារ ពេល​ប៉ូលិស​ចាប់​ខ្លួន

 

ចុចអាន៖ម៉ិកស៊ីកូនឹង​ប្រគល់​ស្ដេច​គ្រឿងញៀន El Chapo ទៅ​ឲ្យ​អាមេរិក

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  glitta