ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តរតនគិរី ៖ រោង​ល្បែងស៊ីសង​ដុះ​ស្លែ​មួយ ស្ថិត​នៅ​លើ​កូនភ្នំ​ប៉ក់​ញ៉ៃ ក្នុងភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ នៅ​ខ្វះ​២​គីឡូម៉ែត្រ ទៀត ​ដល់​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ចេញពី​ទីរួមខេត្ត​រតនគិរី​ ចម្ងាយ​៧៨​គីឡូម៉ែត្រ ជា​កូនភ្នំ​ពោរពេញ​ទៅ​ដោយ​សំបុក​ល្បែង​ស៊ី​សង ស្ទើរ​គ្រប់​ប្រភេទ​យ៉ាង​អនាធិបតេយ្យ ។

សង្កេត​ឃើញ​នៅ​ក្នុង​រោង​ល្បែងស៊ីសង​មួយ​នេះ មាន​យូគី អាប៉ោង បៀរ ជល់​មាន់ និង​មាន​ខ្មែរ​-​វៀតណាម ចូល​លេង​ក្នុង​១​ថ្ងៃ​ៗ​យ៉ាងតិច​ក៏​ពី​៥០​នាក់​ទៅ​១០០​នាក់​ដែរ ហើយ​ក៏​មាន​អ្នកមាន​លុយ​ក្រាស់​ម្នាក់​ចាំ​ទទួល​របស់​បញ្ចាំ​នៅ​ក្នុង​រោង​ល្បែង​តែ​ម្តង បើ​មាន​អ្នកលេង​ចាញ់​អស់​លុយ​ចាក់​អាច​ដាក់បញ្ចាំ​រថយន្ត ម៉ូតូ បាន​លុយ​លេង​បន្ត​ទៀត ទាន់ចិត្ត​នៅ​ក្តៅ​ៗ ។

ទាក់ទិន​រឿង​រោង​ល្បែង​មួយ​នេះ បើ​តាម​ប្រភព​ពី​អ្នកលេង​ល្បែង​បានឱ្យ​ដឹង​ថា ឧ​ហ្សា​ហ៍​មានរឿង​ឈ្លោះ​ទាស់ទែង​គ្នា​ញឹកញាប់ ណាស់​ច្រើន ជា​ពិសេស​ស្ត្រី​ជា​ប្រពន្ធ​តែ​ម្តង​ថា មិន​គួរ​ណាស់ អាជ្ញាធរ​ដែនដី​ឃុបឃិត​គ្នា​ជាមួយ​ម្ចាស់​រោង​ល្បែង​បែប​នេះ​សោះ ។ ពួក​គាត់​បាន​បន្ត​ទៀត​ថា អាជ្ញាធរ​ដែនដី​ធ្វើ​របៀប​នេះ វា​ផ្គើន​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ត្រង់​ចំណុច​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ។ គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ទេ ហាក់ដូច​ត្រូវ​ដង​ត្រូវ​ផ្លែ​អស់ហើយ ។

ដោយឡែក ម្ចាស់​រោង​ល្បែង​ខាងលើ អ្នក​ណា​ក៏​បាន​ស្គាល់​ដែរ គឺ​មាន​ឈ​ញ​មោះ​សិទ្ធ ជា​មេបន​ល្បែង​រស់នៅ​រាជធានី​ភ្នំពេញ ។ បើ​តាម​ព័ត៌មាន​អ្នក​ជិត​ស្និទ្ធ​ជាមួយ​ម្ចាស់​រោង​ល្បែង​ខាងលើ បាន​លួច​ខ្សឹប​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា ការ​បើក​រោង​ល្បែង​ស៊ី​សង​ខាងលើ មិនសូវ​ចំណេញ​ទេ មូលហេតុ​បង់លុយ​ប្រចាំខែ​អស់​ជាង​៣០.០០០​ដុល្លារ ជូន​លោក​ម្ចាស់​ខេត្ត​ដល់​លោក​ម្ចាស់
ស្រុក ។

ទាក់ទិន​នឹង​រឿង​នេះ សារព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​សិទ្ធ ម្ចាស់​រោង​ល្បែង​បាន​ទេ ។ ចំណែក​អ្នកកាសែត កុំ​សូវ​ប្រថុយ​ហ៊ាន​ទៅ​ថត ព្រោះ​មាន​ជើងកាង​យាម​ហូរហែ​ពី​ជើងភ្នំ​ដល់​កំពូល ។ ហាម​ថត​ផ្តេសផ្តាស ប្រយ័ត្ន​ត្រូវ សូ​ម្បី​ប៉ូលិស​ប៉េ​អឹ​ម ក៏​ជួយ​មិន​បាន​ដែរ ។