របាយការណ៍ការងារសង្ខេបបង្ហាញពី និន្នាការទីផ្សារការងារក្នុងឆ្នាំ ២០១៥

របាយការណ៍ការងារប្រចាំឆ្នាំ២០១៥:  និន្នាការទីផ្សារការងារតាមអនឡាញ និងផលប៉ះពាល់ នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន

ភ្នំពេញ​៖  គេហទំព័រការងារ ជាវេទិកាការងារមួយដែលមានភាពរីក លូតលាស់ យ៉ាងលឿនបំផុតនៅក្នុងប្រទេស កម្ពុជាបានចាប់ផ្ដើម ដាក់ដំណើរការនូវរបាយការណ៍ ការងារប្រចាំឆ្នាំជាលើក ដំបូងរបស់ខ្លួនដែលឆ្លុះបញ្ចាំង ពីទីផ្សារការងារនៅក្នុង ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៥។ របាយការណ៍មួយនេះ បានបង្ហាញនូវទិដ្ឋភាពយ៉ាងច្បាស់លាស់ នៃនិន្នាការនៅក្នុងទីផ្សារ ការងារតាមអនឡាញ។

របាយការណ៍ការងារសង្ខេបបង្ហាញពី និន្នាការទីផ្សារការងារក្នុងឆ្នាំ ២០១៥

អ្នកស្រីAnne Rose Dingemansដែលជានាយក​គ្រប់គ្រងរបស់ everjobs Cambodia បានមានប្រសាសន៍ថា កាលពីឆ្នាំមុនយើង បានប្រមូលនូវទិន្នន័យ ដែលមានសារៈសំខាន់ជាច្រើន ដោយការត្រួតពិនិត្យចរាចរ លើវេបសាយរបស់យើង ទិន្នន័យនេះបានផ្ដល់នូវ ទិដ្ឋភាពយ៉ាងច្បាស់លាស់នៃ និន្នាការនៅក្នុង ទីផ្សារការងារតាមអនឡាញ។ អ្នកស្រីបានបន្តទៀតថា​ តាមការសិក្សាឆ្នាំនេះយើង អាចធ្វើការកត់ សម្គាល់ពីនិន្នាការយ៉ាង ជាក់លាក់ដូចជាផ្នែកធនាគារនិងសណ្ឋាគារកំពុង ក្លាយជាប្រភេទឧស្សាហ៍កម្ម ដែលមានការជ្រើសរើស បុគ្គលិកច្រើន បំផុតសម្រាប់ទីផ្សារការងារតាមអនឡាញ។ នេះគឺជាការឆ្លុះបញ្ចាំង ពីបរិយាកាសសេដ្ឋកិច្ច នាពេលបច្ចុប្បន្ននៅ ក្នុងប្រទេសកម្ពុជា។

មានធនាគារពាណិជ្ជជាង៣៦ ធនាគារឯកទេស៧ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៤៤ និងមានសាខា ជាច្រើនទៀតសម្រាប់ធនាគារ នីមួយៗទួទាំងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៥។ វិស័យធនាគារបានរីក លូតលាស់យ៉ាង ខ្លាំងកាលពីឆ្នាំមុនដោយសារ តែការរីកសាយនៃគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ។ ការវិវត្តន៍ទាំងនេះបាន ប៉ះពាល់ដល់ទីផ្សារការងារតាមអនឡាញផងដែរ ខណៈពេលមុខតំណែងការងារ ដែលទទួលចំណាត់ថ្នាក់លេខមួយ គឺគណនេយ្យ និងហិរញ្ញវត្ថុដែលនៅក្នុង ឧស្សាហ៍កម្មធនាគារ។

ឧស្សាហ៍កម្មសណ្ធាគារគឺជាប្រភេទឧស្សាហ៍កម្មដែលធំបំផុតបន្ទាប់ពីរោងចក្រកាត់ដេរ ដែលបានមើល ឃើញថាមានកំណើន នៃការជ្រើសរើស បុគ្គលិកតាមអនឡាញ ដែលទទួលបាន ចំណាត់ថ្នាក់លេខមួយកាលពីឆ្នាំមុននេះបើយោង តាមរបាយការណ៍ការងារ។ វិស័យដែលបាននិង កំពុងជំរុញឱ្យមានកំណើន សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាអស់រយៈ ពេលជាងមួយទសវត្សរ៍មក ហើយនោះគឺវិស័យទេសចរណ៍ ដែលរួមចំណែក ២៨.៣ភាគរយ ដល់ផលិតផល ក្នុងស្រុកសរុប។ ទោះបីជាយ៉ាងនេះក្ដី របាយការណ៍ បានបង្ហាញទៀតថា ប្រភេទឧស្សាហ៍កម្មផ្សេងទៀតមានដូចជាផ្នែក អាយធីនិងអាហារ/ភេសជ្ជះ ក៍ដើរតួនាទីយ៉ាងសំខាន់ លើទីផ្សារការងារតាមអនឡាញផងដែរ។

ការបោះពុម្ភផ្សាយរបាយការណ៍ការងារនេះស្របពេលជាមួយនឹងការបង្កើតឡើងជាផ្លូវការ នៃសហគមន៍ សេដ្ឋកិច្ចអាស៊ាន ដែលរំពឹងថានឹង មានទីផ្សារតែមួយគត់ និងជាតំបន់សេដ្ឋកិច្ច ប្រកួតប្រជែងផងដែរ។ ការមកដល់នៃសហគមន៍ សេដ្ឋកិច្ចអាស៊ាន ដែលបានកំណត់នៅ ក្នុងរបាយការណ៍ទស្សនវិស័យ បន្ទាន់នេះក៍ដោយសារតែជាចំណុចមួយ យ៉ាងសំខាន់របស់ខ្លួន ដែលជាលំហូរដោយ​សេរីនៃកម្លាំងពលកម្មជំនាញៗ ឆ្លងកាត់ព្រំដែន ត្រូវបានគេព្យាករណ៍ថា នឹងមានផលប៉ះពាល់ ដល់ពលកម្មកម្ពុជាក៍ព្រោះ តែមានពលកម្មជំនាញៗ ពីប្រទេសបណ្ដាអាស៊ានចូលមក។ ទោះបីជាយ៉ាងនេះក្ដីអ្នកជំនាញ ភាគច្រើនយល់ស្របថាសហគមន៍ សេដ្ឋកិច្ចអាស៊ាន នឹងជះឥទ្ធិពលដល់ទីផ្សារការងារកម្ពុជារយៈ ពេលយូរនិង មានភាពលើសលប់ ក្នុងផ្លូវវិជ្ជមាន។

ចំណុចយ៉ាងសំខាន់នៃលំហូរពលកម្មដោយសេរីនេះនឹងបញ្ចូលនូវវិស័យចំនួន៨ ហើយក្នុងចំណោម នោះដែរមានវិស័យ២ ដែលតំណាងសម្រាប់ ទីផ្សារពលកម្មកម្ពុជា គឺវិស័យទេសចរណ៍និង គណនេយ្យ។ នេះគឺជាសញ្ញាវិជ្ជមានមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា និងការធ្វើសមាហរណកម្មកម្ពុជា ក្នុងសហគមន៍អាស៊ាន។ ទោះបីជាយ៉ាងនេះក្ដី សហគមន៍សេដ្ឋ កិច្ចអាស៊ានក៏ បាននាំយកនូវទីផ្សារយ៉ាងធំ ទូលាយក្នុងអាជីវកម្ម និងសេដ្ឋកិច្ចដែលតម្រូវអោយមាន ការប្រកួតប្រជែងកាន់តែខ្លាំង។ ដើម្បីដោះស្រាយជាមួយ នឹងបញ្ហានេះសេដ្ឋកិច្ចអាស៊ាន នឹងត្រូវមានភាពច្នៃប្រឌិតនិងមាន ប្រសិទ្ធិភាពកាន់តែខ្លាំងឡើង។ លោកស្រី Anne Roseបានមានប្រសាសន៍ថា ដើម្បីរក្សា នូវការប្រកួតប្រជែងក្នុង ទីផ្សារពលកម្មក្នុងស្រុកបន្ថែម វិស័យដែល នៅសល់ផ្សេងទៀត ដែលទាក់ទងនឹងការងារបច្ចេកទេសមាន ផ្នែកអាយធី ស្ថាបត្យកម្មនិងវិស្វកម្ម ត្រូវការអភិវឌ្ឍន៍បន្ថែមទៀតនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា។លោកស្រីបានបន្ដទៀតថា វាជាការពិតសម្រាប់ សហគមន៍អាស៊ាននិង សម្រាប់ទីផ្សារពលកម្មការងារ ក្នុងស្រុករបស់ប្រទេសកម្ពុជា។

សរុបមកវិញ របាយការណ៍នេះបង្ហាញពីនិន្នាការនៃពលកម្មការងារតាមអនឡាញ ដែលបានឆ្លុះបញ្ចាំង យ៉ាងល្អនៅក្នុងបរិយាកាស សេដ្ឋកិច្ចបច្ចុប្បន្នរបស់កម្ពុជា។ វាបានចង្អុលបង្ហាញផងដែរ ថាទីផ្សារការងារ របស់ប្រទេសកម្ពុជាគឺមានភាពសាកសម ទៅនឹងប្រទេស ជិតខាងរបស់ខ្លួននៅក្នុង សហគមន៍សេដ្ឋកិច្ចអាស៊ាន។ ទោះជាយ៉ាងនេះក្ដីវានៅតែត្រូវការក្នុងការ អភិវឌ្ឍន៍ជំនាញ របស់ខ្លួនដើម្បីអាចបំពេញ តាមតម្រូវការរបស់ក្រុមហ៊ុន នានាក្នុងកម្រិតក្នុងស្រុកនិងអាចរក្សាការ ប្រកួតប្រជែងនៅ ក្នុងតំបន់ឆាករបស់អាស៊ាន។ ការធ្វើអោយកាន់តែ មានភាពប្រសើរឡើងនូវកម្មវិធីសិក្សា របស់សាកលវិទ្យាល័យនិង ការលើកកម្ពស់នូវសញ្ញាប័ត្រ ផ្នែកបច្ចេកទេសមាន ដូចជាវិស្វកម្ម ឪសថនិងវិទ្យាសាស្រ្ត នឹងមានអត្ថប្រយោជន៍សម្រាប់ ការអភិវឌ្ឍន៍និងការធ្វើអោយ មានភាពខុសគ្នា នៃកម្លាំងពលកម្មនៅក្នុងប្រទេស កម្ពុជាក្នុងតំបន់។ 

អំពីគេហទំព័រ

គេហទំព័រ គឺជាគេហទំព័រស្វែងរកការងារធ្វើមួយ ដែលកំពុងដំណើរការនៅក្នុងប្រទេសCambodia, Bangladesh, Sri Lanka, Myanmar, Cameroon, Uganda, Ivory Coast, Senegal, Ethiopia and Tanzania ។ គេហទំព័រ បានចាប់ដំណើរការ ចាប់តាំងខែមីនា ឆ្នាំ២០១៥ ដោយមានការដឹកនាំពី លោកRonald Jan Schuurs តំណាងសហស្ថាបនិកជាសកល។ គេហទំព័រ មានគោលបំណងខិតខំ សម្រេចខ្លួនទៅជាគេហទំព័រស្វែងរកការងារ ឈានមុខគេមួយនៅក្នុងកំណើន សេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជា ដោយធ្វើការផ្គូរផ្គងបុគ្គលិកជំនាញ ទៅនិងក្រុមហ៊ុនល្អៗ តាមតម្រូវការរបស់ពួកគេ។ លើសពីនេះ គេហទំព័រ មានការសហការ និងគាំទ្រពីក្រុមហ៊ុនអន្តរជាតិធំៗ មួយចំនួនដូចជាក្រុមហ៊ុន Rocket Internet និងក្រុមហ៊ុនអ៊ីនធឺណីតក្នុងតំបន់អាស៊ីប៉ាស៊ីភិច (APACIG)។

អំពីក្រុមហ៊ុន APACIG

ក្រុមហ៊ុនអ៊ីនធើណែតអាស៊ីប៉ាស៊ីភិច (APACIG, ) បងើ្កតឡើងដោយការសហការគ្នារវាង សហគ្រាស Rocket Internet និងសហគ្រាស Ooredoo។ សហគ្រាសទាំងពីរមាន ក្រុមហ៊ុនធ្វើពាណិជ្ជកម្មតាមអ៊ីនធឺណែត និងទីផ្សារអនឡាញចំនួន១៣ (e-commerce and online marketplace) និងបានធ្វើ ប្រតិបត្តិការនៅបណ្ដាប្រទេសចំនួន១៥ ។ ចាប់តាំងពីការបងើ្កតឡើង ក្នុងឆ្នាំ២០១៤ ក្រុមហ៊ុន APACIG បានក្លាយជាក្រុមហ៊ុនជំនួញលើវិស័យគេហទំព័រ នាំមុខគេក្នុងទ្វីបអាស៊ី និងបានកសាង ក្រុមហ៊ុនអ៊ីនធឺណែតធំៗជាច្រើន នៅក្នុងតំបន់។

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត