នៅឆ្នាំ២០២០ ចិន ទាញយកថាមពល នុយក្លេអ៊ែរ បំពាក់លើម៉ាស៊ីន រ៉េអាក់ទ័រ ដល់ម៉ារីន

ប៉េកាំង៖ នៅឆ្នាំ២០២០ខាងមុខ ចិន បានគ្រោងរៀបចំផែនការ ដោយទាញយកថាមពល នុយក្លេអ៊ែរ មកបំពាក់លើម៉ារីន នេះបើតាមការអះអាង ដោយវិស័យឧស្សាហកម្ម បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ថា ម៉ាស៊ីនរ៉េអាក់ទ័រ ដែលគ្រោងនឹងបំពាក់ ទៅលើម៉ារីន នៅឆ្នាំ២០២០នោះ មានឈ្មោះថា ACPR50S ដែលដើរដោយ ថាមពលនុយក្លេអ៊ែរ ហើយផែនការនេះចិន បានចាប់ផ្តើមឡើង នៅឆ្នាំ២០១៦នេះ រហូតដល់ឆ្នាំ២០២០ ។

សម្រាប់គម្រោងការមួយនេះ ត្រូវបានក្រុមហ៊ុន ថាមពលនុយក្លែអ៊ែរចិន (CGN) ជាអ្នករ៉ាប់រងលើបច្ចេកវិទ្យាថ្មីនេះ ហើយគំរូនៃម៉ាស៊ីនរ៉េអាក់ទ័រ ACPR50S ត្រូវបានគេរៀបចំ ឡើងជាទ្រង់ទ្រាយ ដែលអាចសាកល្បងស្ថាបនា នៅក្នុងឆ្នាំ២០១៧ និងបន្តឲ្យរួចរាល់នៅឆ្នាំ២០២០ ។

តាមការឲ្យដឹងពី ក្រុមហ៊ុនផលិត ម៉ាស៊ីនរ៉េអាក់ទ័រខាងលើ បានបញ្ជាក់ថា នឹងមានគម្រោងផលិត ម៉ាស៊ីនធុនតូចៗ ចំនួន១០០គ្រឿង កម្លាំង៤៥០mW ក្នុង១គ្រឿង និងគ្រោងផលិតជាម៉ាស៊ីនធុន ខ្នាតយក្សជាបន្តទៀត ៕

  • នៅឆ្នាំ២០២០ ចិន ទាញយកថាមពល នុយក្លេអ៊ែរ បំពាក់លើម៉ាស៊ីន រ៉េអាក់ទ័រ ដល់ម៉ារីន已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/01/15  Category:​អន្តរជាតិ