កម្មករ និង កម្មការិនី​ជាង ១៥០០ នាក់ ធ្វើ​កូដកម្ម​ទាមទារ​បើកប្រាក់​ខែ​

Doliprane TVC

​ភ្នំពេញ​៖ កម្មករ កម្មការិនី​ជាង ១៥០០ នាក់​ដែល​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​ ២ ​ផ្សេងគ្នា​នៅក្នុង​ភូមិ សាស្ត្រ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ក្នុងនោះ​មាន រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ យីហោ វី​កូ និង​រោងចក្រ មួយទៀត​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និ​ច យីហោ ហ៊ី​យ៉ង​ជីន បានធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ថៅកែ បើកប្រាក់​ខែ​ឲ្យ ប៉ុន្តែ​ការតវ៉ា​នោះ​មិនបាន​បង្ក​ជា​អំពើ​ហឹ​ង្សា​ណាមួយ​នោះឡើយ ហើយ​សង្ស័យថា​រោងចក្រ​ទាំងពីរ​នោះ ក្ស័យធន​ទើប​មាន​បញ្ហា​បែប​នឹង​កើតឡើង ។ ហេតុ​ការ​ណ៏​នោះបាន​កើតឡើង កាលពី​វេលា​ព្រឹក​ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៦ ហើយ រោងចក្រ កាត់ដេរ​សម្លៀកបំពាក់ យីហោ វី​កូ មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

កម្មករ និង កម្មការិនី​ជាង ១៥០០ នាក់ ធ្វើ​កូដកម្ម​ទាមទារ​បើកប្រាក់​ខែ​

រោងចក្រ​នោះ​មាន​ថៅកែ​ជា​ជនជាតិ​តួ​ក​គី មាន​កម្មករ​កម្មការិនី បម្រើ​ការងារ​ចំនួន​ប្រមាណ ១២០០ នាក់​ពួកគេ​ទាមទារ​បើកប្រាក់​ឈ្នួល​ក្នុង ខែធ្នូ ឆ្នាំ ២០១៦ កន្លងមកនេះ ហើយ​ដែល​ម្នាក់ៗ​ត្រូវ​ទទួលបាន​ចាប់ពី ១២៥ ដុល្លារ​ឡើងទៅ ។ រោងចក្រ​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និ​ច យីហោ ហ៊ី​យ៉ង​ជីន ដែលមាន​ទីតាំង​ស្ថិតនៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ក្នុងភូមិ​ផ្សារ​កំបូល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ រោងចក្រ​នោះ​មាន​ថៅកែ​ជា​ជន​ជាតិចិន មាន​កម្មករ កម្មការិនី​បម្រើ​ការងារ ចំនួន ២៥០ នាក់ ហើយ​ពួកគេ​បានធ្វើការ​ទាមទារ​ឲ្យ​ថៅកែ បើកប្រាក់​ឈ្នួល​ក្នុង​ខែធ្នូ ឆ្នាំ ​២០១៥ ដូចគ្នា ។

កម្មករ និង កម្មការិនី​ជាង ១៥០០ នាក់ ធ្វើ​កូដកម្ម​ទាមទារ​បើកប្រាក់​ខែ​

កម្មករ​រោងចក្រ​កាត់ដេរ វីន​កូ បាននាំគ្នា​ធ្វើ​រោងស្នាក់នៅ​តវ៉ា នៅមុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដោយ​ពួកគេ​បាន​និយាយថា ពួកគេ​បានធ្វើ​កូដកម្ម ចំនួន ៣ ថ្ងៃ​កន្លងមកហើយ បន្ទាប់ពី​ថៅកែ​ក្រឡេក​ក្រ​ឡុ​ច​មិន​ព្រម​បើកប្រាក់​ឈ្នួល​ឲ្យ ហើយ​មុនដំបូង​ធ្វើ​នៅមុខ​រោងចក្រ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​គ្មាន​ដំណោះស្រាយ ទើប​នាំគ្នា​ចាកចេញ​ពីមុខ​រោងចក្រ មក​ធ្វើ​រោង​ដាក់​មេក្រូ​ស្រែក នៅមុខ​តំបន់​សេដ្ឋកិច្ច​ពិសេស តាម​បណ្ដោយ ផ្លូវជាតិ​លេខ ៤ វិញ​ម្ដង ។ ដោយឡែក​កម្មករ​រោងចក្រ​ផលិត គ្រឿង​អេ​ឡិច​ត្រូ​និ​ច យីហោ ហ៊ី​យ៉ង​ជីន បាន​ឲ្យ​ដឹងថា ពួកគេ​ក៏​ធ្វើ កូដកម្ម​ទាមទារ ឲ្យ​ថៅកែ​រោងចក្រ​បើកប្រាក់​ឈ្នួល ក្នុង​ខែធ្នូ​ជូន​ពួកគេ​ដែរ ហើយ​ពួកគេ​បានចាប់ផ្ដើម​ធ្វើការ តវ៉ា​នៅពេល​ចេញ​ហូបបាយ​ថ្ងៃត្រង់ ហើយ​នៅ​មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ​ទេ ៕ TV5

កម្មករ និង កម្មការិនី​ជាង ១៥០០ នាក់ ធ្វើ​កូដកម្ម​ទាមទារ​បើកប្រាក់​ខែ​